ប្រធានសមាគម លើកទឹកចិត្តដល់អ្នករកស៉ីអចលនទ្រព្យពង្រឹងវិជ្ជាជីវៈ ប្រកួតប្រជែងដោយស្មោះត្រង់ និងចូលក្នុងប្រព័ន្ធទាំងអស់គ្នា នោះទើបអាចជួយវិស័យអចលនទ្រព្យបាន (Video inside)
05-12-2025 14:44
(ភ្នំពេញ)៖ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកទឹកចិត្តដល់អ្នករកស៊ីក្នុងវិស័យអចលនវត្ថុទាំងអស់ រួមមាន អ្នកសាងសង់ ភ្នាក់ងារលក់អចលនទ្រព្យ អ្នកវាយតម្លៃអនចលវត្ថុ និងអ្នកអភិវឌ្ឍន៍ជាដើម ត្រូវតែពង្រឹងវិជ្ជាជីវៈ គោរពច្បាប់ ប្រកួតប្រជែងគ្នាដោយស្មោះត្រង់ និងតម្លាភាព ព្រមទាំងបង់ពន្ធឱ្យស្មើភាពគ្នា នោះទើបអាចជួយវិស័យអចលនទ្រព្យបាន។
លោកបញ្ជាក់ថា ការសម្រេចបែបនេះបាន បានលុះត្រាតែទាញអ្នករកស៊ីអចលនវត្ថុទាំងអស់ ដែលនៅក្រៅប្រព័ន្ធ ចូលក្នុងប្រព័ន្ធ។
ឧកញ៉ា សន សៀប លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ការពង្រឹងមូលដ្ឋានលើការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា»។
សូមស្តាប់ប្រសាសន៍របស់ឧកញ៉ា សន សៀប៖








