ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុ លើកឡើងពីមូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា ពីបច្ចុប្បន្នទៅអនាគត (Video inside)

05-12-2025 14:47

(ភ្នំពេញ)៖ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបង្ហាញពីមូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា ពីបច្ចុប្បន្នទៅអនាគត។

លោកឧកញ៉ាថា មូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា ពីបច្ចុប្បន្នទៅអនាគត ក្នុងនោះមានច្បាប់។ ច្បាប់សំខាន់ណាស់ក្នុងការជំរុញ និងការអភិវឌ្ឍ ការគោរពច្បាប់នេះ សំដៅលើមនុស្សគ្រប់គ្នា អ្នកវិនិយោគក្ដី ពលរដ្ឋក្ដី មន្រ្ដីក្ដីត្រូវចូលរួមទាំងអស់គ្នា។ ក្នុងនោះក៏រួមចំណែកក្នុងការការពារអ្នកចូលរួមអភិវឌ្ឍន៍ អ្នកវិនិយោគ អ្នករកស៊ី ព្រោះពួកគាត់ទាំងនេះ ជាមូលដ្ឋាននៃការរីកចម្រើន ពេលយើងការពារគាត់បាននោះពួកគាត់នឹងខិតខំប្រឹងប្រែងអនុវត្តច្បាប់ បើមិនការពារទេនោះនឹងបង្កើតឱ្យមានការមិនគោរពច្បាប់កាន់តែច្រើន។

ឧកញ៉ាបន្ដថា កត្តាសំខាន់មួយទៀតនោះ គឺសមត្ថភាព សមត្ថភាពនេះសំខាន់ណាស់ ប្រសិនបើអ្នកចង់ទាញអ្នកវិនិយោគពីក្រៅមកកម្ពុជា លុះត្រាតែអ្នកមានសមត្ថភាពខ្លាំងក្លា។ ក្នុងនោះជំនាញវិជ្ជាជីវៈពិតជាសំខាន់ ដែលមិនអាចខ្វះបាន ដូច្នេះចំណេះជំនាញត្រូវការអ្នកមានជំនាញមកធ្វើការ ក្នុងនោះសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិងកំពុងប្រឹងប្រែង​បន្ថែម ក្នុងការពង្រឹងចំណេះជំនាញឲ្យបានប្រសើរជាងមុនផងដែរ៕

សូមស្តាប់ការលើកឡើងរបស់លោក សន សៀប៖