ប្រធានសមាគម៖ ទីផ្សារអចលនទ្រព្យរឹងមាំ លុះត្រាតែមានច្បាប់ល្អ និងអនុវត្តច្បាស់លាស់, គម្រោងមួយសាងសង់ និងលក់បានជិត១០០% ចាំអនុញ្ញាតឱ្យធ្វើគម្រោងមួយទៀត (Video inside)

05-12-2025 14:49

(ភ្នំពេញ)៖ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ទីផ្សារអចលនទ្រព្យរឹងមាំ លុះត្រាតែមានច្បាប់ល្អ និងអនុវត្តច្បាស់លាស់ ហើយថាគម្រោងមួយសាងសង់ និងលក់បានជិត១០០% ចាំអនុញ្ញាតឱ្យធ្វើគម្រោងមួយទៀត។

ឧកញ៉ាបន្តថា ទីផ្សារអចលនទ្រព្យរឹងមាំ លុះត្រាតែមានច្បាប់ល្អ និងអនុវត្តច្បាស់លាស់ ត្រូវចេះថ្លឹងថ្លែងឲ្យបានច្បាស់លាស់ មុននឹងសាងសង់គម្រោងនីមួយៗ ធ្វើបែបនេះដើម្បីបញ្ចៀសបញ្ហានានា ឬការជាប់ស្ទះនៃការលក់ចេញ ម្ចាស់គម្រោងត្រូវតែច្បាស់លាស់ថា ប្រសិនបើគម្រោងនឹងលក់បាន ៩០ភាគរយមានលំហូរទឹកប្រាក់ចូលមក ចាំបន្ដទៅធ្វើគម្រោងទី២។

លោកឧកញ៉ាបានបន្ដថា ធ្វើគម្រោងនីមួយៗ ត្រូវគិតឲ្យាបានច្បាស់លាស់ថា គម្រោងនេះធ្វើតម្រូវទីផ្សារក្នុងស្រុក តម្រូវទីផ្សារក្រៅប្រទេស ឬតម្រូវទាំងពីរទីផ្សារក្នុងស្រុកផងក្រៅស្រុកផង ដូច្នេះប្រសិនបើមានតម្រូវការក្រៅស្រុកត្រូវថ្លឹងថ្លែងថា តើគម្រោងនេះរកស៊ីចំណេញ ឬទេ? តើការយើងអាចការពារគេបាន ឬទេ ព្រោះការការពារនេះសំខាន់ណាស់ ក្នុងការទាញវិនិយោគិនពីក្រៅប្រទេសមកវិនិយោគនៅកម្ពុជា៕

សូមស្ដាប់ការលើកឡើងរបស់លោកកញ៉ា សន សៀប៖