អ្នកជំនាញអចលនទ្រព្យ៖ ចៀសវាងមានបញ្ហា សូមប្រជាពលរដ្ឋកុំទិញគម្រោងផ្ទះណាដែលគ្មានអាជ្ញាបណ្ណលក់, ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណត្រឹមត្រូវនោះទើបជាក្រុមហ៊ុនរឹងមាំ (Video inside)
05-12-2025 14:51
(ភ្នំពេញ)៖ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ចៀសវាងមានបញ្ហា សូមប្រជាពលរដ្ឋកុំទិញគម្រោងផ្ទះណា ដែលគ្មានអាជ្ញាបណ្ណលក់, ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណត្រឹមត្រូវនោះ ទើបជាក្រុមហ៊ុនរឹងមាំ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា សន សៀប អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការពង្រឹងមូលដ្ឋានលើការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
ឧកញ៉ា សន សៀប បានបញ្ជាក់យ៉ាងដូច្នេះថា «គម្រោងអភិវឌ្ឍន៍ទាំងអស់ គេតម្រូវដាក់ ឬស្នើសុំទៅខាងអាជ្ញាធរ សុំអាជ្ញាបណ្ណសម្រាប់អភិវឌ្ឍន៍ ក៏ដូចជាសុំអាជ្ញាបណ្ណសម្រាប់លក់ បើសិនជាគ្មានទេ សូមកុំទិញ»៕
សូមស្តាប់ការលើកឡើងទាំងស្រុង របស់ឧកញ៉ា សន សៀប៖








