អ្នកជំនាញអចលនទ្រព្យ៖ បច្ចុប្បន្នតម្លៃផ្ទះចន្លោះពី ២ម៉ឺនដល់៥ម៉ឺនដុល្លារ មានតម្រូវការខ្ពស់ពីពលរដ្ឋកម្ពុជា តែអ្នកអភិវឌ្ឍន៍ពិបាកធ្វើ (Video inside)

05-12-2025 14:54

(ភ្នំពេញ)៖ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា បច្ចុប្បន្នតម្លៃផ្ទះចន្លោះពី២ម៉ឺន ដល់៥ម៉ឺនដុល្លារ ជាតម្លៃសមស្រប​ និងមានតម្រូវការខ្ពស់ពីប្រជាពលរដ្ឋកម្ពុជា តែអ្នកអភិវឌ្ឍន៍ពិបាកធ្វើ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា សន សៀប អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការ​ពង្រឹង​មូលដ្ឋាន​លើ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

ឧកញ៉ា សន សៀប បានបញ្ជាក់យ៉ាងដូច្នេះថា «ទីផ្សារដែលធំពិតប្រាកដ គឺជាទីផ្សារក្នុងស្រុក ដែលមានតម្លៃអចលនវត្ថុ ក្នុងរង្វង់ចន្លោះ២ម៉ឺនដុល្លារ ទៅ៥ម៉ឹនដុល្លារ តែមើលលើទីផ្សារ ផ្ទះភាគច្រើនធ្វើមិនបាននោះទេ ចំពោះតម្លៃនេះ»

សូមស្តាប់ការលើកឡើងទាំងស្រុង របស់ឧកញ៉ា សន សៀប៖