យល់ដឹងពីជំនួញ៖ មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្ម ប្រាប់ពីយុទ្ធសាស្រ្ត៥ ដែលអ្នកនាំចេញ និងរដ្ឋត្រូវគិតគូរ ដើម្បីចាប់យកទីផ្សារក្រៅប្រទេសបន្ថែម (Video inside)

07-12-2025 11:42

(ភ្នំពេញ)៖ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានលើកឡើងពីយុទ្ធសាស្រ្តចំនួន ៥ចំណុច ដើម្បីជំរុញការនាំផលិតផលកម្ពុជា ដែលអ្នកនាំចេញ និងរដ្ឋាភិបាលត្រូវគិតគូរ ដើម្បីចាប់យកទីផ្សារក្រៅប្រទេសបន្ថែម។

លោកបានឱ្យដឹងថា មានបណ្តាប្រទេសជាច្រើនចង់ទិញផលិតផលកម្ពុជា ជាពិសេសផលិតផលសក្តានុពល ដូចជាស្វាយចន្ទី អង្ករ និងម្រេច ជាដើម ឱ្យតែយើងអាចធ្វើឱ្យគ្រប់គោលដៅដែលគេចង់បាន ដូច្នេះទាមទារឱ្យរដ្ឋ និងឯកជនធ្វើការងារជាមួយគ្នាបន្ថែម ទៅលើការពង្រឹងគុណភាព ដើម្បីចាប់ឱកាសបានខ្ពស់ជាងមុន និងបំពេញទៅតាមការចង់បានរបស់អ្នកទិញ។

ដើម្បីជំរុញការនាំចេញឱ្យកាន់តែប្រសើរជាងមុន លោកបានលើកឡើងនូវ ចំណុចមួយចំនួនដែលត្រូវគិតគូរបន្ថែម ដែលលោកយល់ថា បើកម្ពុជាធ្វើបាននោះ ទីផ្សារចេញរបស់កម្ពុជានឹងកាន់តែធំជាងពេលបច្ចុប្បន្ន។ ចំណុចដែលត្រូវគិតនោះ រួមមាន៖ ការបង្កើនគុណភាពប្រកួតប្រជែង ដើម្បីមានឱកាសប្រកួតជាមួយប្រទេសដទៃ, ការបង្កើតកិត្តិនាមផលិតផលខ្មែររួមតែមួយសម្រាប់នាំចេញ (Branding) ដោយយមិនមែនធ្វើតែសម្រាប់ក្រុមហ៊ុនមួយៗនោះទេ ដើម្បីជំរុញធ្វើឱ្យកិត្តិនាមនោះ កាន់តែល្បីរន្ទឺជាងមុន, ការផ្សារភ្ជាប់ទៅនឹងទីផ្សារគោលដៅ ដែលសំដៅដល់ការបំពេញនូវអ្វី ដែលទីផ្សារនៃប្រទេសនីមួយៗចង់បានផ្សេង២គ្នា និង ការពង្រឹងទីផ្សារ ឱ្យកាន់តែធំធាត់ជាដើម៕

សូមស្តាប់ការពន្យល់លម្អិតរបស់លោក សំហេង បូរ៉ា៖