អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន៖ បច្ចុប្បន្នជាឱកាសមាសដែលវៀតណាមកំពុងច្បាមយកផលប្រយោជន៍ពាណិជ្ជកម្មជាមួយកម្ពុជា ដូច្នេះវៀតណាមមិនអាចទៅសហការជាមួយថៃ បិទច្រកសមុទ្រឡើយ (Video inside)
19-12-2025 13:11
(ភ្នំពេញ)៖ ឆ្លើយតបនឹងក្តីព្រួយបារម្ភ ដែលថា ថៃនឹងសហការជាមួយវៀតណាមបិទច្រកផ្លូវសមុទ្រដើម្បីបង្កការលំបាកដល់កម្ពុជា ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន ឡាញហលអ៊ិចប្រេស បានលើកឡើងថា វៀតណាមមិនអាចទៅសហការជាមួយថៃ បិទច្រកសមុទ្រឡើយ ដោយសារបច្ចុប្បន្ននេះ គឺជាឱកាសមាសដែលវៀតណាមកំពុងច្បាមយកផលប្រយោជន៍ពាណិជ្ជកម្មជាមួយកម្ពុជា បន្ទាប់ពីថៃចូលឈ្លានពានកម្ពុជា ចាប់តាំងពីខែកក្កដាឆ្នាំ២០២៥មក។
លោកបានលើកឡើងថា ចាប់តាំងពីកម្ពុជានិងថៃ ព្រំដែនគោកមក ទំនិញមួយចំនួនត្រូវបានបង្វែរទៅទិញពីវៀតណាមមកវិញ ដែលធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម កាន់តែជិតស្និត និងល្អជាងមុន។
ឧកញ៉ា ស៊ិន ចន្ធី លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «តើការគំរាមបិទផ្លូវសមុទ្រ មានឥទ្ធិពលយ៉ាងណាលើការដឹកជញ្ចូនទំនិញចេញចូលរបស់កម្ពុជា?»។
សូមស្តាប់ការពន្យល់បន្ថែមរបស់អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន ឧកញ៉ា ស៊ិន ចន្ធី ៖







