ឧកញ៉ា ស៊ិន ចន្ធី៖ រយៈពេលដឹកជញ្ជូនយូរ និងការចំណាយខ្ពស់ ជំរុញឱ្យកម្ពុជា បង្វែរការបញ្ជាទិញវត្ថុធាតុដើម និងទំនិញពីថៃ មកទិញពីវៀតណាម និងចិនជំនួសវិញ (Video inside)

19-12-2025 13:15

(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន ឡាញហលអិចប្រេស បានលើកឡើងថា រយៈពេលដឹកជញ្ជូនយូរ និងការចំណាយខ្ពស់ ជំរុញឱ្យកម្ពុជា បង្វែរការបញ្ជាទិញវត្ថុធាតុដើម និងទំនិញពីថៃ មកទិញពីវៀតណាម និងចិនជំនួសវិញ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ស៊ិន ចន្ធី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «តើការគំរាមបិទផ្លូវសមុទ្រ មានឥទ្ធិពល​យ៉ាងណាលើការដឹក​ជញ្ចូនទំនិញចេញចូល​របស់​កម្ពុជា?» ក្នុងកម្មវិធី FRESH BUSINESS។

ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «មិនមែនពិបាកលើការដឹកជញ្ជូននោះទេ ការដែលថៃលក់ទំនិញមិនចេញ មកពីការទិញថយចុះ ពីព្រោះគ្រាន់តែមានបញ្ហា ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបរបររកស៊ីកម្ពុជា គាត់អត់ទិញពីថៃនោះទេ ដោយទិញទំនិញពីវៀតណាម និងចិនវិញ»៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់ឧកញ៉ា ស៊ិន ចន្ធី៖