អ្នកជំនាញដឹកជញ្ជូន៖ ថៃមិនអាចបិទផ្លូវសមុទ្រតាមចិត្តបានទេ ព្រោះរំលោភច្បាប់មហាសមុទ្រអន្តរជាតិ (Video inside)

19-12-2025 13:16

(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន ឡាញហលអិចប្រេស បានបញ្ជាក់ថា ប្រទេសថៃ មិនអាចបិទផ្លូវសមុទ្រ ទៅតាមអ្វីដែលខ្លូនបានប្រកាស តាមតែចិត្តខ្លួនឯងបាននោះទេ ព្រោះវា ជាការរំលោភច្បាប់មហាសមុទ្រអន្តរជាតិ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ស៊ិន ចន្ធី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «តើការគំរាមបិទផ្លូវសមុទ្រ មានឥទ្ធិពល​យ៉ាងណាលើការដឹក​ជញ្ចូនទំនិញចេញចូល​របស់​កម្ពុជា?» ក្នុងកម្មវិធី FRESH BUSINESS។

អ្នកជំនាញដឹកជញ្ជូន បានបញ្ជាក់យ៉ាងដូច្នេះថា «ចង់បញ្ជាក់ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាប្រជាពលរដ្ឋ ប្រកបរបរទទួលទាន និងអ្នកវិនិយោគនៅកម្ពុជា, ក្នុងនាមអ្នកធ្វើការលើវិស័យដឹកជញ្ជូន សូមបញ្ជាក់ដោយខ្លីថា ថៃមិនអាចបិទផ្លូវសមុទ្របានទេ»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់អ្នកជំនាញដឹកជញ្ជូន៖