អ្នកជំនាញដឹកជញ្ជូនថា ក្នុងរយៈពេលខ្លីការដឹកជញ្ជូនទំនិញចូលកម្ពុជា រងផលប៉ះពាល់​ដោយសារចំណាយខ្ពស់ តែរយៈពេលវែងនឹង​មានមធ្យោបាយច្រើន កាត់បន្ថយថ្លៃចំណាយ (Video inside)

19-12-2025 13:21

(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន ឡាញហលអិចប្រេស បានលើកឡើងអំពីស្ថានភាពនៃការដឹកទំនិញចូលកម្ពុជា បន្ទាប់ពីមានការបិទព្រំដែនគោកជាមួយយប្រទេសថៃ ដោយលោកអះអាងថា ក្នុងរយៈពេលខ្លីការដឹកជញ្ជូនទំនិញចូលកម្ពុជា បានរងផលប៉ះពាល់​ដែលធ្វើឱ្យចំណាយខ្ពស់ ព្រោះទំនិញខ្លះត្រូវបង្វែរពីការដឹកជញ្ជូនពីផ្លូវគោកមកផ្លូវទឹក ព្រោះការដឹកពីផ្លូវគោកមកផ្លូវទឹក គឺត្រូវប​្រើប្រាស់រយៈពេលវែងជាងមុនបន្ដិច។

លោកឧកញ៉ាបានបន្ថែមថា ពីមុនការដឹកជញ្ជូនតាមផ្លូវគោក ប្រើប្រាស់រយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្ដែចំពោះផ្លូវទឹក គឺប្រើរយៈពេលយូរជាងនេះ ជាក់ស្ដែងបើប្រើប្រាស់កប៉ាលដឹកមកផ្ទាល់ដល់កម្ពុជា ត្រូវចំណាយពេលតូចណាសក៏ ២-៣ថ្ងៃដែរ ចំណែកតម្លៃក៏ខ្ពស់។

ឧកញ៉ាថា ប៉ុន្ដែទោះជាយ៉ាងនេះក្ដី បើក្នុងរយៈពេលវែង យើងនឹងមានវិធីដោះស្រាយបញ្ហាទាំងនេះ ដោយក្នុងនោះអាចនឹងធ្វើឲ្យតម្លៃធ្លាក់ចុះជាងមុនផងដែរ ទោះជាមិនបានដូចមុនក្ដី ប៉ុន្ដែតម្លៃនៅតែធ្លាក់ជាងពេលឥឡូវនេះ។

សូមស្តាប់ការលើកឡើងរបស់លោកឧកញ៉ា ស៊ិន ចន្ធី៖