អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន៖ កំណែទម្រង់របស់អគ្គនាយកគយ និងស្ថាប័នពាក់ព័ន្ធ រួមចំណែកជួយឱ្យវិស័យឡូជីស្ទីក និងដឹកជញ្ជូននៅកម្ពុជាប្រសើរឡើងជាបណ្តើរៗ (Video inside)

19-12-2025 13:24

(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនឡាញហលអិចប្រេស បានថ្លែងឲ្យដឹងថា កំណែទម្រង់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងស្ថាប័នពាក់ព័ន្ធ រួមចំណែកជួយឱ្យវិស័យឡូជីស្ទីក និងដឹកជញ្ជូននៅកម្ពុជា ប្រសើរឡើងជាបណ្តើរៗ។

ឧកញ៉ា ស៊ិន ចន្ធី បានថ្លែងថា គយបានធ្វើការងារយ៉ាងល្អប្រសើរ រហូតមកដល់ពេលនេះយើងមិនមានផ្ញើឯកសារនានា តាមរថយន្ដឈ្នួលទៀតហើយ គឺយើងមានប្រព័ន្ធឌីជីថល ក្នុងការធ្វើដោយបានឆាប់រហ័ស និងទាន់ពេលវេលា។ បើទោះបីជាបច្ចប្បន្ននេះ មិនបានល្អ​ប្រសើរក្ដី ប៉ុន្ដែនេះជាការខិតខំមួយ ដែលគយកំពុងធ្វើ ដើម្បីឆ្ពោះទៅរកភាពល្អប្រសើរបន្ដិចម្ដងៗ។

លោកឧកញ៉ាបានបញ្ជាក់ថា ចំពោះស្ថាប័នផ្សេងៗ ដែលពាក់ព័ន្ធនឹងការនាំចូលទំនិញ គឺកំពុងខិតរកគ្នាហើយបើទោះបីជាមិនទាន់រួចរាល់ក្ដី ហើយប្រសិនបើយើងធ្វើរឿងដ៏លំបាកបាននោះ វិនិយោគិនបរទេសក៏ទុកចិត្តមកលើកម្ពុជា នឹងអាចឈានមកវិនិយោគនៅកម្ពុជាផងដែរ។

សូមស្តាប់ការលើកឡើងរបស់ ឧកញ៉ា ស៊ិន ចន្ធី៖