មន្រ្តី៖ ធនាគារជាតិនៃកម្ពុជា មានយន្តការពិនិត្យលើ ៤ចំណុចសំខាន់ៗ ​ដើម្បីធានាផ្តល់សេវាហិរញ្ញវត្ថុឌីជីថល មានសុវត្ថិភាពដល់អ្នកប្រើប្រាស់ (Video inside)

20-12-2025 14:35

(ភ្នំពេញ)៖ លោកស្រី រ័ត្ន និមល អនុប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា មានយន្តការពិនិត្យលើ ៤ចំណុចសំខាន់ៗ ​ដើម្បីធានាពីការផ្តល់សេវាហិរញ្ញវត្ថុឌីជីថល មានសុវត្ថិភាពដល់អ្នកប្រើប្រាស់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី រ័ត្ន និមល អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការត្រួតពិនិត្យការផ្តល់សេវាកម្មឌីជីថលហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព» ក្នុងកម្មវិធី CYBER SECURITY។

លោកស្រី រ័ត្ន និមល បានបញ្ជាក់យ៉ាងដូច្នេះថា «យើងពិនិត្យលើ៤ចំណុចសំខាន់ៗ ទី១៖ លំហូប្រតិបត្ដិការ, ទី២៖ យុទ្ធការច្បាស់លាស់ លើបញ្ហាលាងលុយ, ទី៣៖ ការពារទិន្នន័យអតិថិជន, ទី៤៖ ស្ថាប័នត្រូវវាយតម្លៃ លើប្រតិបត្ដិការខ្លួន»

សូមស្តាប់ការលើកឡើងរបស់លោកស្រី រ័ត្ន និមល៖