មន្រ្តីធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកដល់ពលរដ្ឋ នៅពេលបុគ្គលិកធនាគារ ទាក់ទងតាមទូរសព្ទផ្តល់កម្ចី ត្រូវពិនិត្យច្បាស់ថា តើអត្រាការប្រាក់នោះស្របតាមច្បាប់ដែរ ឬទេ? (Video inside)
20-12-2025 14:37
(ភ្នំពេញ)៖ លោកស្រី រ័ត្ន និមល អនុប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកដល់ពលរដ្ឋ នៅពេលបុគ្គលិករបស់គ្រឹះស្ថានហិរញ្ញវត្ថុ ទាក់ទងតាមទូរសព្ទផ្តល់កម្ចី ត្រូវពិនិត្យឱ្យច្បាស់ថា តើអត្រាការប្រាក់នោះ ស្របតាមច្បាប់ដែរ ឬទេ?។ ការប្រាក់ស្របច្បាប់ មិនលើសពី ១៨ភាគរយក្នុង១ឆ្នាំ។
ការក្រើនរំលឹកបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី រ័ត្ន និមល អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការត្រួតពិនិត្យ ការផ្តល់សេវាកម្មឌីជីថលហិរញ្ញវត្ ថុប្រកបដោយសុវត្ថិភាព» ក្នុងកម្មវិធី CYBER SECURITY។
លោកស្រី រ័ត្ន និមល បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រឹះស្ថានហិរញ្ញវត្ថុពិតប្រាកដ ក៏មានការទាក់ទងតាមទូរសព្ទ ផ្សព្វផ្សាយអំពីសេវា ឬកម្ចីផ្សេងៗ ប៉ុន្ដែអតិថិជនផ្ទាល់ ត្រូវមានការសួរនាំអំពីព័ត៌មានផ្សេងៗ អំពីកម្ចីទាំងនោះ»៕
សូមស្តាប់ការលើកឡើងរបស់លោកស្រី រ័ត្ន និមល៖







