មន្រ្តីថា រាល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុថ្មី គ្រឹះស្ថានហិរញ្ញវត្ថុមិនអាច​ធ្វើបានដោយមិនមានការស្នើសុំពីធនាគារជាតិឡើយ (Video inside)

20-12-2025 14:39

(ភ្នំពេញ)៖ លោកស្រី រ័ត្ន និមល អនុប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ធនាគារជាតិនៃកម្ពុជា បានថ្លែងថា រាល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុថ្មី គ្រឹះស្ថានហិរញ្ញវត្ថុមិនអាច​ធ្វើបាន ដោយមិនមានការស្នើសុំពីធនាគារជាតិឡើយ។

ការលើកឡើងរបស់លោកស្រី រ័ត្ន និមល ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការត្រួតពិនិត្យការផ្តល់សេវាកម្មឌីជីថលហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព»។

លោកស្រី រ័ត្ន និមល បានថ្លែងថា ចំពោះការផ្ដល់សេវានានា ឬការធ្វើ​ប្រតិបត្តិការហិរញ្ញវត្ថុថ្មីៗ គ្រឹះស្ថានហិរញ្ញវត្ថុចាំបាចត្រូវតែស្នើសុំ មកកាន់ធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាមើលពីភាពនៃសុវត្ថិភាពនៃប្រព័ន្ធណាមួយ មានការការពារអតិថិជនបានឬទេ? មានទំហំទឹកប្រាក់ប៉ុណ្ណា ទំហំនេះអាចអាចស្របតាមបទបញ្ញតិយើងដែរ ឬអត់? ទាល់តែមានការអនុញ្ញាតពីធនាគារជាតិ ទើបអាចធ្វើប្រតិបត្តិការបាន។

លោកស្រីបានបន្ដថា រាល់គ្រឹះស្ថានធនាគារទាំងអស់ មិនអាចធ្វើប្រតិបត្តិការថ្មីណាមួយ ដោយមិនមានការស្នើសុំពីធនាគារជាតិនៃកម្ពុជានោះឡើយ៕