ធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បង្កើតមជ្ឈមណ្ឌលដោះស្រាយជម្លោះក្នុងប្រព័ន្ធធនាគារ (Video inside)
20-12-2025 14:44
(ភ្នំពេញ)៖ លោកស្រី រ័ត្ន និមល អនុប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បាននិងកំពុងបង្កើតមជ្ឈមណ្ឌលដោះស្រាយជម្លោះ ក្នុងប្រព័ន្ធធនាគារទាំងមូល ដោយមជ្ឈមណ្ឌលនេះមានក្របខណ្ឌច្បាស់លាស់ក្នុងការដោះស្រាយ។
ការបង្កើតមជ្ឈមណ្ឌលនេះឡើង ដោយមើលឃើញថា មានបណ្តឹងជាច្រើនក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសការចាញ់បោកការបោកប្រាស់តាមអនឡាញ។ មជ្ឈមណ្ឌលនេះនឹងដំណើរការក្នុងពេលឆាប់ខាងមុខនេះ។
លោកស្រី រ័ត្ន និមល ឱ្យដឹងបែបនេះ ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការត្រួតពិនិត្យ ការផ្តល់សេវាកម្មឌីជីថលហិរញ្ញវត្ ថុប្រកបដោយសុវត្ថិភាព»៕
សូមស្តាប់ការលើកឡើងរបស់លោកស្រី រ័ត្ន និមល ដូចតទៅ៖




