* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាមេរិកជាទីផ្សារធំជាងគេសម្រាប់កម្ពុជា លើការនាំចេញទំនិញក្នុងវិស័យយានយន្ដ និងអេឡិចត្រូនិក ខណៈ ១១ខែឆ្នាំនេះ ការនាំចេញទំនិញក្នុងវិស័យទាំងពីរនេះ មានទឹកប្រាក់ ៣៥០០លានដុល្លារ (Video inside)

25-12-2025 15:32

(ភ្នំពេញ)៖ របាយការណ៍វាយតម្លៃលើការអនុវត្ដ ផែនទីបង្ហាញផ្លូវការ អភិវឌ្ឍវិស័យយានយន្ដ និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤ បានបញ្ជាក់ឱ្យដឹងថា សហរដ្ឋអាមេរិក គឺជាទីផ្សារធំជាងគេ សម្រាប់ប្រទេសកម្ពុជា លើការនាំចេញទំនិញលើវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក។

សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញមុខទំនិញ ក្នុងវិស័យយានយន្តធំជាងគេរបស់កម្ពុជា ក្នុងទំហំប្រមាណ ១.៣ប៊ីលានដុល្លារអាម៉េរិក ដោយសំបកកង់ឈរនៅលំដាប់ទី១ ក្នុងទំហំប្រមាណ ១.២ប៊ីលានដុល្លារអាម៉េរិក ខណៈរ៉ាដ្យាទ័រ និងភាគបំណែករបស់វាឈរនៅលំដាប់ទី២ ប្រមាណ៨.២លានដុល្លារ។

ប្រទេសជប៉ុន ថៃ និងចិន ជាទីផ្សារនាំចេញធំៗរៀងគ្នា បន្ទាប់ពីសហរដ្ឋអាមេរិក តែសម្រាប់មុខទំនិញនាំចេញឈានមុខគេវិញ គឺខុសពីមុខទំនិញនាំចេញទៅសហរដ្ឋអាមេរិក ដែលមុខទំនិញឈានមុខ សម្រាប់ទីផ្សារទាំង៣នេះ គឺខ្សែប៊ូស្ស៊ីសម្រាប់បញ្ឆេះ និងខ្សែផ្សេងៗទៀត។

បន្ថែមលើនេះ មុខទំនិញឈានមុខផ្សេងៗទៀត ដែលមានទំហំនាំចេញធំៗបន្ទាប់ មានដូចជាកាងយានយន្ត និងភាគបំណែករបស់វា តួយានយន្ត និងផ្នែកនិងគ្រឿងបង្គំផ្សេងៗទៀត។

ដោយឡែក ទីផ្សារនាំចេញមុខទំនិញអេឡិចត្រូនិករបស់កម្ពុជា សហរដ្ឋអាមេរិក ក៏នៅតែឈរនៅលំដាប់ទី១ ជាទីផ្សារនាំចេញមុខធំជាងគេ។ ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៤ ទំហំនាំចេញមុខ ទំនិញអេឡិចត្រូនិក ទៅសហរដ្ឋអាមេរិក គឺប្រមាណ៥.៤ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះ បន្ទះសូឡាឈរនៅលំដាប់ទី១ ដែលការនាំចេញមុខទំនិញនេះ រួមចំណែកប្រមាណជាងពាក់កណ្តាល នៃទំហំនៃការនាំចេញសរុប ក្នុងវិស័យអេឡិចត្រូនិក ទៅសហរដ្ឋអាមេរិក ស្មើនឹងប្រមាណ ២.៩ប៊ីលានដុល្លារអាម៉េរិក។

ខ្សែកាប ខ្សែភ្លើង អ៊ីសូឡង់ និងខ្សែប៊ូស្ស៊ី និងឧបករណ៍សឺមីកុងឌុចទ័រ ឧបករណ៍សីមីកុងឌុចទ័រ ដែលបំប្លែងពន្លឺទៅជាថាមពល អគ្គិសនី អំពូលអិលស៊ីឌី (LED) គ្រឹស្គាល់ដែលមានបន្ទុកអគ្គិសនីដំឡើងរួច ឈរនៅលំដាប់បន្ទាប់រៀងគ្នា។

បើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជាបានធ្វើការនាំចេញទំនិញក្នុងវិស័យយានយន្ដ និងអេឡិចត្រូនិក សម្រេចបានប្រមាណ ៣,៥០០ដុល្លារ ដែលក្នុងនោះ រួមមានទំនិញ៖ ការនាំចេញសំបកកង់រថយន្ដ ចំនួន១,២១៩លានដុល្លារ, គ្រឿងអេឡិចត្រូនិក និងភាគបំណែក មានចំនួន៨៣៨លានដុល្លារ, ទោចក្រយាន ចំនួន៥៤១លានដុល្លារ, ខ្សែភ្លើង និងបង្គុំខ្សែភ្លើង ចំនួន៥២០លានដុល្លារ, គ្រឿងបន្លាស់រថយន្ដ ចំនួន២៦៤លានដុល្លារ, គ្រឿងបន្លាស់កង់ ចំនួន៦៥លានដុល្លារ និងបន្ទះសូឡាចំនួន ១៧លានដុល្លារ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងថា វិស័យយានយន្តជាវិស័យមួយដ៏សំខាន់ណាស់ ដែលអាចជួយឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេស ដែលមានចំនូលខ្ពស់ឆ្នាំ២០៥០។

លោកក៏បានស្នើឱ្យវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ត្រូវរួមសហការគ្នារកនីតិវិធីឱ្យបានគ្រប់ជ្រុងជ្រោយទាំងអស់ ដើម្បីជំរុញឱ្យវិស័យយានយន្ត និងអេឡិចត្រូនិចនេះ បានកាន់តែ រីកចម្រើនបន្ថែមទៀត ខណៈដែលពេលថ្មីៗកន្លងទៅនេះ វិស័យយានយន្តនៅកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការតម្លើងរោងចក្រតម្លើងរថយន្ត ជាច្រើនប្រភេទ៕