* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជាសង្ឃឹមទទួលបានអ្នកដំណើរតាមផ្លូវអាកាសប្រមាណ ៧លាននាក់ ក្នុងឆ្នាំ២០២៥ (Video inside)

25-12-2025 16:03

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥នេះ កម្ពុជាសង្ឃឹមទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជិត ៧លាននាក់ និងជើងហោះហើរតាមផ្លូវអាកាស មានចំនួនជាង១៧ម៉ឺនជើង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ីន ចានសិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ស៊ីន ចានសិរីវុត្ថា បានបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ អ្នកដំណើរតាមផ្លូវអាកាស មានចំនួនសរុប ១៨,២៦២,៥៣០នាក់ ក្នុងនោះ ឆ្នាំ២០២៣ មានចំនួន ៥,១១១,៨១០នាក់, ឆ្នាំ២០២៤ មានចំនួន ៦,២៤១,៨៤២នាក់, ឆ្នាំ២០២៥ មានចំនួន ៦,៩០៨,៨៧៨នាក់។

បន្ថែមពីនោះទៀត លោក ស៊ីន ចានសិរីវុត្ថា បានបន្ថែមថា ជើងហោះហើរតាមផ្លូវអាកាសមានចំនួនសរុប ១៧៣,៦៤០ជើង ក្នុងនោះ ឆ្នាំ២០២៣ មានចំនួន ៥១,១៤៩ជើង, ឆ្នាំ២០២៤ មានចំនួន ៥៨,៣៥៤ជើង, ឆ្នាំ២០២៥ មានចំនួន៦៤,១៣៧ជើង។

ដោយឡែកទំនិញតាមផ្លូវអាកាស មានចំនួនសរុប ២២៥,៧០៦តោន ក្នុងនោះ ឆ្នាំ២០២៣ មានចំនួន ៥៥,៦៩៩តោន, ឆ្នាំ២០២៤ មានចំនួន ៧៧,៨៥២តោន, ឆ្នាំ២០២៥ មានចំនួន ៩២,១៥៥តោន។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក ស៊ីន ចានសិរីវុត្ថា។

បើតាមលោក ស៊ីន ចានសិរីវុត្ថា, គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (តេជោ-សៀមរាបអង្គរ-ព្រះសីហនុ) មានជើងហោះហើរចេញ-ចូល (ទ្វេទិស) ជាមធ្យម ក្នុង១សប្តាហ៍ ដោយអាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន ៨៨២ ជើង/សប្តាហ៍ (ទ្វេទិស), អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ៣៧០ជើង/សប្តាហ៍ (ទ្វេទិស)និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៥៨ ជើង/សប្តាហ៍ (ទ្ធទិស)។ សរុបជើងហោះហើរ ចេញ-ចូល (ទ្វេទិស) នៅអាកាសយានដ្ឋានអន្តរជាតិទាំងបីមានចំនួន ១,៣១៤ ជើង/សប្តាហ៍។

កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ ចំនួន ៣៦ ក្រុមហ៊ុន (ជាតិ ៤ និងអន្តរជាតិ ៣២) និងកំពុង តភ្ជាប់ជើងហោះហើរជាមួយ ១៧ប្រទេស និង ៤៦ទីក្រុង។ ក្នុងចំណោម១៧ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់ ៨ប្រទេសក្នុងតំបន់អាស៊ាន ពោលគឺប្រទេសចិន កូរ៉េ ខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម និងជប៉ុន៕