អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច៖ ស្មារតីជាតិ ប្រើប្រាស់ផលិតផលជាតិ ត្រូវសង្កត់ធ្ងន់ទៅលើទំនិញដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក នោះទើបផ្តល់ប្រយោជន៍ខ្លាំងដល់សេដ្ឋកិច្ចជាតិ (Video inside)
26-12-2025 13:53
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច បានលើកឡើងថា ស្មារតីជាតិ ត្រូវប្រើប្រាស់ផលិតផលជាតិ ដោយត្រូវសង្កត់ធ្ងន់ទៅលើទំនិញ ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក នោះទើបផ្តល់ប្រយោជន៍ខ្លាំង ដល់សេដ្ឋកិច្ចជាតិ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីបណ្ឌិត ព្រុំ ទេវី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្មារតីជាតិយកការឈឺចាប់ ជំរុញភាពខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោកស្រីបណ្ឌិត ព្រុំ ទេវី បានបញ្ជាក់យ៉ាងដូច្នេះថា «ស្មារតីជាតិ បានន័យថា យើងស្រឡាញ់អ្វីៗរបស់ជាតិយើង [...] ការស្រលាញ់ផលិតផលខ្មែរយើង មិនមែនត្រឹមតែការទិញ និងប្រើប្រាស់នោះទេ បើសិនជាផលិតផលនោះ ជាវត្ថុធាតុដើមក្នុងស្រុក ទើបផ្តល់ប្រយោជន៍ខ្លាំង ដល់សេដ្ឋកិច្ចជាតិ»៕
សូមស្តាប់ការលើកឡើងរបស់លោកស្រីបណ្ឌិត ព្រុំ ទេវី៖







