អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច៖ ការអនុញ្ញាតឱ្យនាំចូលទំនិញងាយស្រួលពេក បង្កផលលំបាក និងងាយឱ្យគេលក់សម្លាប់ ដល់អ្នកផលិតក្នុងស្រុក (Video inside)
26-12-2025 13:55
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច បានលើកឡើងថា ការអនុញ្ញាតឱ្យនាំចូលទំនិញងាយស្រួលពេក បង្កផលលំបាកដល់អ្នកផលិតក្នុងស្រុក និងងាយឱ្យគេលក់សម្លាប់អ្នកផលិតក្នុងស្រុក។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីបណ្ឌិត ព្រុំ ទេវី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្មារតីជាតិយកការឈឺចាប់ ជំរុញភាពខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោកស្រីបណ្ឌិត ព្រុំ ទេវី បានបញ្ជាក់យ៉ាងដូច្នេះថា «ការអនុញ្ញាតនាំចូលទំនិញងាយស្រួលពេក វាធ្វើឲ្យលំបាកដល់អ្នកផលិតនៅក្នុងស្រុក ម្យ៉ាងនៅក្នុងប្រទេសកម្ពុជា មានបរិបទមួយ គឺថ្លៃដើមថ្លៃ»៕
សូមស្តាប់ការលើកឡើងរបស់លោកស្រីបណ្ឌិត ព្រុំ ទេវី៖







