អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច៖ អ្នកជិតខាងកម្ពុជា តែងតែបង្កផលរំខានដល់យើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះគេច្រណែន និងមិនចង់ឃើញយើងល្អជាងគេ (Video inside)
26-12-2025 13:57
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច មានប្រសាសន៍ថា អ្នកជិតខាងកម្ពុជាមួយចំនួន បានកំពុងច្រណែនជាមួយកម្ពុជា ដោយមិនចង់ឱ្យកម្ពុជាមានការអភិវឌ្ឍន៍ ឬល្អជាងគេឡើយ ដូច្នេះហើយគេតែងតែបង្កផលរំខានដល់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឱ្យរីកចម្រើន។
លោកស្រីបន្ថែមថា ប្រទេសទាំងនោះមិនចង់ឱ្យកម្ពុជាមានការឯកភាពគ្នាឡើយ។ ស្មារតីឯកភាពគ្នានេះ បានធ្វើឱ្យអ្នកជិតខាងកម្ពុជា កើតការច្រណែន ស្របពេលដែលកម្ពុជា បានសាងសង់ព្រលានយន្តហោះថ្មី និង ព្រែកហ្វូណន ដែលនាំឱ្យប្រទេសទាំងនោះបាត់បង់ផលប្រយោជន៍។ ដូច្នេះហើយទើបសម្រេចចិត្តប្រើយន្តហោះចំបាំង និងអាវុធធុនធ្ងន់ៗ បាញ់ប្រហារកម្ពុជា ក្នុងបំណងបង្កការលំបាកផ្សេងៗ។
លោកស្រីបណ្ឌិត ព្រុំ ទេវី លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ស្មារតីជាតិយកការឈឺចាប់ ជំរុញភាពខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។
សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់លោកស្រីបណ្ឌិត ព្រុំ ទេវី ៖







