អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច ផ្តល់យោបល់ពីមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសផ្តោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្សជាចម្បង (Video inside)
26-12-2025 13:58
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច បានលើកឡើងថា មូលដ្ឋានដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព គឺជំរុញការកសាងធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់កម្លាំងពលកម្មកម្ពុជា។
លោកស្រីមានប្រសាសន៍ថា កម្ពុជាមានទាំងធនធានធម្មជាតិ ហើយអាកាសធាតុក៏អំណោយផល ប៉ុន្តែអ្វីដែលខ្លះគឺកម្មករដែលមានជំនាញ។ ដូច្នេះហើយ លោកស្រី លើកទឹកចិត្តដល់យុវជនកម្ពុជា ចាប់ជំនាញវិជ្ជាជីវៈ ឱ្យមានតុល្យភាពជាមួយនឹការសិក្សាជំនាញផ្សេងៗ ដូចច្បាប់ជាដើម។ ជាមួយគ្នានេះ លោកស្រី ជំរុញឱ្យក្រុមហ៊ុនដែលចូលមកវិនិយោគ ត្រូវរើសអ្នកដែលគ្មានជំនាញ ហើយបណ្តុះបណ្តាលជំនាញដល់ពួកគេ ដូច្នេះពួកគេ នឹងមានទាំងការងារធ្វើផង និងជំនាញផង។
លោកស្រីបណ្ឌិត ព្រុំ ទេវី លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ស្មារតីជាតិយកការឈឺចាប់ ជំរុញភាពខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។
សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់ លោកស្រីបណ្ឌិត ព្រុំ ទេវី ៖







