អ្នកជំនាញក្នុងវិស័យធនាគារ ក្រើនរំលឹកដល់អ្នកប្រើប្រាស់ E-sim ដែលអាចប្រឈមនឹងក្រុមជនឆបោកលួចគណនីធនាគារ (Video inside)
28-12-2025 09:11
(ភ្នំពេញ)៖ លោក គ្រុយ ប៊ុនលាប នាយកគ្រប់គ្រងផ្នែកធានាប្រាក់ចំណូល នៃធនាគារវីង ក្រើនរំលឹកដល់អ្នកប្រើប្រាស់ E-sim ដែលអាចប្រឈមនឹងក្រុមជនឆបោកលួចគណនីធនាគារបាន។
លោក គ្រុយ ប៊ុនលាប បានថ្លែងឲ្យដឹងថា មុននឹងបកស្រាយចំពោះអ្នកប្រើប្រាស់ E-sim ដែលអាចប្រឈមនឹងក្រុមជនឆបោក លួចគណនីធនាគារ ក៏សូមជម្រាបជាមុនសិនថា ចំពោះការបង្កើតគណនីធនាគារណាមួយ គឺមានតែមួយប៉ុណ្ណោះ មានន័យថា លេខទូរស័ព្ទមួយបង្កើតបានអេប ឬគណនីធនាគារមួយប៉ុណ្ណោះ នេះនាំឲ្យមានសុវត្ថិភាពក្នុងការប្រើប្រាស់។
លោកបានបន្ថែមថា ក្នុងនោះបញ្ហាចោទដែលគេអាចលួចគណនីបាន គឺលេខទូរស័ព្ទ បងប្អូនច្រើនតែគិតថា លេខទូរស័ព្ទមិនអាចឲ្យគេលួចបានទេ ប៉ុន្ដែបងប្អូនភ្លេចគិតត្រង់ចំណុចមួយគឺ ការប្រើប្រាស់លេខទូរស័ព្ទ E-sim វាមានភាពស្ម័គ្រស្មាញក្នុងការពន្យល់អំពីការលួចគណនីតាមរយៈ E-sim ប៉ុន្ដែអ្វីដែលយើងចង់បញ្ជាក់នោះ គឺការប្រើប្រាស់លេខទូរស័ព្ទ E-sim គឺអាចជាចំនោទមួយផងដែរ ក្នុងការលួចគ្រប់គ្រងគណនី៕
សូមស្ដាប់ការលើកឡើងរបស់លោក គ្រុយ ប៊ុនលាប៖







