អ្នកជំនាញធនាគារវីង លើកទឹកចិត្តដល់អតិថិជន នៅពេលដែលមានបុគ្គលអះអាងជាបុគ្គលិកធនាគារទាក់ទង ដើម្បីសុំលេខសម្ងាត់ សូមរាយការណ៍មកកាន់ធនាគារ ដើម្បីចាត់វិធានការភ្លាមៗ (Video inside)
28-12-2025 09:13
(ភ្នំពេញ)៖ លោក គ្រុយ ប៊ុនលាប នាយកគ្រប់គ្រងផ្នែកធានាប្រាក់ចំណូល នៃធនាគារវីង បានលើកទឹកចិត្តដល់អតិថិជនរាយការណ៍ទៅកាន់ធនាគារភ្លាមៗ ក្នុងករណីមានបុគ្គលដែលអះអាងថា ជាបុគ្គលិកធនាគារ សុំលេខសម្ងាត់ ដើម្បីធនាគារអាចទប់ស្កាត់បានទាន់ពេលវេលា។
លោកបញ្ជាក់ថា សម្រាប់ធនាគារវីង មិនធ្លាប់មានបុគ្គលិកទាក់ទងទៅកាន់អតិថិជនដោយផ្ទាល់ ដើម្បីសុំលេខសម្ងាត់នោះទេ ប្រសិនបើជួបករណីនេះ គឺជារឿងចម្លែក និងអាចជាករណីឆបោក។ បើជួបករណីបែបនេះ សូមរាយការណ៍ទៅកាន់ធនាគារវីង ព្រោះធនាគារមានក្រុមការងារប្រចាំការ២៤ម៉ោង ដើម្បីជួយដោះស្រាយបញ្ហានេះ។
លោកបញ្ជាក់ថា កន្លងមក ធនាគារក៏ធ្វើបានធ្វើការផ្សព្វផ្សាយជាច្រើនដែរ។
លោក គ្រុយ ប៊ុនលាប លើកឡើងដូចនេះ ធ្វើឡើងក្នុង កម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ឥទ្ធិពលនៃទំនាក់ទំនងលើការជួល-លក់គណនីធនាគារ លើការផ្ដល់ប្រាក់កម្ចីឌីជីថលនៅកម្ពុជា»។
សូមទស្សនាការលើកឡើងទាំងស្រុងដូចតទៅ៖







