អ្នកជំនាញធនាគារវីង លើកទឹកឱ្យតាមដានគណនីជាប្រចាំ និងផ្លាស់ប្តូរលេខសម្ងាត់ឱ្យបានញឹកញាប់ ដើម្បីបង្ការ-ទប់ស្កាត់ការលួចយកគណនី (Video inside)

28-12-2025 09:15

(ភ្នំពេញ)៖ ខណៈការលួចគណនីធនាគាររបស់ជនឆបោក កើនឡើងជាបន្តបន្ទាប់ លោក គ្រុយ ប៊ុនលាប នាយកគ្រប់គ្រងផ្នែកធានាប្រាក់ចំណូល នៃធនាគារវីង លើកទឹកចិត្តដល់អ្នកដែលមានគណនីធនាគារទាំងអស់ តាមដានគណនីរបស់ខ្លួនជាប្រចាំ និងធ្វើការផ្លាស់ប្តូរកូដសម្ងាត់ ដើម្បីធានាថា ការប្រើប្រាស់ប្រព័ន្ធធនាគារប្រកបដោយសុវត្តិភាព។

លោកបញ្ជាក់ថា អ្វីដែលអ្នកប្រើប្រាស់ត្រូវចងចាំ គឺដាច់ខាតមិនត្រូវចែករំលែកព័ត៌មានផ្ទាល់ខ្លួន ដូចជាលេខទូរសព្ទ អត្តសញ្ញាបណ្ណ លេខគណនី និងលេខសម្ងាត់ទៅអ្នកដទៃឡើយ។

លោក គ្រុយ ប៊ុនលាប លើកឡើងដូចនេះ ធ្វើឡើងក្នុង កម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ឥទ្ធិពល​នៃ​ទំនាក់ទំន​ងលើ​ការ​ជួល-លក់គណនីធនាគារ លើ​ការ​ផ្ដល់​ប្រាក់កម្ចី​​ឌីជីថលនៅ​កម្ពុជា»

សូមទស្សនាការលើកឡើងទាំងស្រុងដូចតទៅ៖