អ្នកជំនាញប្រាប់ពីរូបភាពមួយចំនួន ដែលជនឆបោកបានប្រើប្រាស់ ក្នុងការទិញ ជួល លក់គណីធនាគារពីជនរងគ្រោះ ដែលត្រូវប្រុងប្រយ័ត្ន (Video inside)

28-12-2025 09:16

(ភ្នំពេញ)៖ លោក គ្រុយ ប៊ុនលាប នាយកគ្រប់គ្រងផ្នែកធានាប្រាក់ចំណូល នៃធនាគារវីង បានប្រាប់ពីរូបភាពមួយចំនួន ដែលជនឆបោកតែងតែបានប្រើប្រាស់ ក្នុងការទិញ ជួល លក់គណីធនាគារពីជនរងគ្រោះ តាមរយៈការផ្ដល់ការងារដោយប្រយោល ដែលទាំងអស់គួរជៀសវាង ត្រូវមានការប្រុងប្រយ័ត្ន។

ការបង្ហាញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គ្រុយ ប៊ុនលាប អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ឥទ្ធិពល​នៃ​ទំនាក់ទំន​ងលើ​ការ​ជួល-លក់គណនីធនាគារ លើ​ការ​ផ្ដល់​ប្រាក់កម្ចី​​ឌីជីថលនៅ​កម្ពុជា» ក្នុងកម្មវិធី CYBER SECURITY។

លោក គ្រុយ ប៊ុនលាប បានបញ្ជាក់យ៉ាងដូច្នេះថា «រូបភាពទីមួយ ដែលខ្ញុំចង់លើក តាមរយៈការផ្ដល់ជាការងារ ដោយអត់ធ្វើអ្វី ប៉ុន្ដែមានប្រាក់ខែ ដោយគ្រាន់តែទទួលលុយ និងវេលុយ, រូបភាពទីពីរ ជនឆ្លៀតឱកាសលួងលោង ដល់ជនរងគ្រោះ ភាគច្រើនជានិស្សិត ដែលកំពុងរកការងារធ្វើ»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក គ្រុយ ប៊ុនលាប៖