អ្នកជំនាញហិរញ្ញវត្ថុ៖ ការទទួលលុយវេចូល ដោយមិនដឹងពីប្រភពច្បាស់លាស់ អាចនឹងធ្វើឱ្យម្ចាស់គណនី​ប្រឈមផ្លូវច្បាប់ (Video inside)

28-12-2025 09:18

(ភ្នំពេញ)៖ លោក គ្រុយ ប៊ុនលាប នាយកគ្រប់គ្រងផ្នែកធានាប្រាក់ចំណូល នៃធនាគារវីង បានលើកឡើងថា ការទទួលលុយវេចូល ដោយមិនដឹងពីប្រភពច្បាស់លាស់ អាចនឹងធ្វើឱ្យម្ចាស់គណនី​ប្រឈមផ្លូវច្បាប់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គ្រុយ ប៊ុនលាប អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ឥទ្ធិពល​នៃ​ទំនាក់ទំន​ងលើ​ការ​ជួល-លក់គណនីធនាគារ លើ​ការ​ផ្ដល់​ប្រាក់កម្ចី​​ឌីជីថលនៅ​កម្ពុជា» ក្នុងកម្មវិធី CYBER SECURITY។

លោក គ្រុយ ប៊ុនលាប បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនជាប្រភពលុយ ដែលគេវេចូលមកយើងអត់ដឹង វាមានបញ្ហា ព្រោះប្រតិបត្ដិការទាំងអស់ ប្រសិនយើងឃើញលុយចូល ប៉ុន្ដែអត់ដឹងលុយចូលមកពីណា វាមិនមែនជារឿងសាមញ្ញនោះទេ»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក គ្រុយ ប៊ុនលាប៖