ស្របតាមគន្លងជោគជ័យរបស់ ជីប ម៉ុង! ធនាគារ ជីប ម៉ុង ប្តេជ្ញាជួយដល់ម្ចាស់អាជីវកម្មនានាដោយឥតដកដៃឡើយទោះបីក្នុងកាលៈទេសៈបែបណាក៏ដោយ ដើម្បីជួយឲ្យអាជីវកម្មអតិថិជន រីកចម្រើនក្នុងរយៈពេលវែង (Video inside)
28-12-2025 11:18
(ភ្នំពេញ)៖ លោក កាន់ ឡងឌី ប្រធានតំបន់នៃធនាគារ ជីប ម៉ុង បានបញ្ជាក់ថា បើទោះបីជាស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ធនាគារ ជីប ម៉ុង ដែលជាធនាគារបង្កើតឡើងដោយកូនខ្មែរ១០០% នឹងជួយគាំទ្រ ដល់ម្ចាស់អាជីវកម្មក្នុងស្រុក ឥតដកដៃឡើយ ដើម្បីធ្វើឱ្យអ្នករកស៊ីក្នុងស្រុក កាន់តែប្រសើរជាងមុន និងខ្លាំងជាងមុន។
លោកបន្ថែមថា ការផ្តោតជាសំខាន់ទៅ លើការផ្តល់កម្ចីជូនម្ចាស់អាជីវកម្មក្នុងស្រុកនានា នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យអាជីកម្មក្នុងស្រុក និងកសិករមានជីវភាព កាន់តែប្រសើរឡើង និងរីកចម្រើនក្នុងរយៈពេលវែង៕
សូមស្តាប់កិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖




