លើសពីការផ្តល់ទុន ធនាគារ ជីប ម៉ុង ក៏ផ្តល់ប្រឹក្សា និងបទពិសោធន៍ ក្នុងការគ្រប់គ្រងអាជីវកម្មឱ្យកាន់តែរឹងមាំ (Video inside)
31-12-2025 14:39
(ភ្នំពេញ)៖ លោក កាន់ ឡង់ឌី ប្រធានតំបន់នៃធនាគារ ជីប ម៉ុង បានលើកឡើងថា ក្នុងបរិបទនៃការជំរុញផលិតកម្មនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា ធនាគារជីប ម៉ុង បានផ្តល់កម្ចីយ៉ាងសកម្ម ដល់ម្ចាស់អាជីវកម្មនានា ដើម្បីផ្តល់ទុនសម្រាប់ម្ចាស់អាជីវកម្មទាំងនោះ យកទៅពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួន ឱ្យកាន់តែរីកចម្រើន ក្នុងរយៈពេលវែង។
លោកបានបញ្ជាក់ថា ធនាគារមិនត្រឹមតែផ្តល់ទុននោះទេ តែថែមផ្តល់នូវបទពិសោធនៃ ការគ្រប់គ្រងអាជីវកម្មឱ្យកាន់តែរីកចម្រើន តាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានអាយុកាលជាង៤០ឆ្នាំ។ ទន្ទឹមគ្នានេះ ធនាគារបានផ្តល់ការសម្រួលនិតិវិធីឱ្យកាន់តែងាយស្រួលក្នុងការទទួលបានកម្ចីផងដែរ។
លោក លើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសន៍ពិសេស ក្រោមប្រធានបទ៖ យន្តការក្នុងការជួយឲ្យអាជីវកម្មអតិថិជន រីកចម្រើនក្នុងរយៈពេលវែង។
សូមស្តាប់ការពន្យល់លម្អិត របស់ប្រធានតំបន់នៃធនាគារ ជីប ម៉ុង៖







