ទោះបីមានត្រឹម១៥សាខា តែធនាគារ ជីប ម៉ុង ប្រើប្រាស់យុទ្ធសាស្រ្តផ្តល់កម្ចី ដល់អ្នកប្រកបអាជីវកម្មបានយ៉ាងទូលំទូលាយ នៅទូទាំងប្រទេស (Video inside)

31-12-2025 14:52

(ភ្នំពេញ)៖ លោក កាន់ ឡង់ឌី ប្រធានតំបន់នៃធនាគារ ជីប ម៉ុង បានលើកឡើងថា គិតមកទល់ពេលនេះ ធនាគារជីប ម៉ុង មានសាខាទើបតែ១៥ប៉ុណ្ណោះ ប៉ុន្តែធានាបានផ្តល់កម្ចីយ៉ាងទូលំទូលាយដល់អ្នកប្រកបអាជីវកម្មនានានៅទូទាំង២៥រាជធានីខេត្ត។

លោកបន្ថែម តាមរយៈយុទ្ធសាស្រ្តរបស់ខ្លួន បុគ្គលិករបស់ធនាគារ ជីប ម៉ុង បានចុះទៅដល់ទីតាំងពួកគាត់ជារៀងរាល់ថ្ងៃ ដើម្បីឱ្យអ្នករកស៊ី និងកសិករទទួលបានទុនសម្រាប់ប្រើប្រាស់ក្នុងការធ្វើអាជីវកម្ម និងការដាំដុះ។

លោក លើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ Fresh News ក្រោមប្រធានបទ៖ យន្តការក្នុងការជួយឲ្យអាជីវកម្មអតិថិជន រីកចម្រើនក្នុងរយៈពេលវែង។

សូមស្តាប់ការពន្យល់លម្អិត របស់ប្រធានតំបន់នៃធនាគារ ជីប ម៉ុង៖