តាមរយៈការខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធ ប្រធានសមាគមទេសចរណ៍កម្ពុជា មានសុទិដ្ឋិនិយមថា នៅឆ្នាំក្រោយនឹងទទួលបានទេសចរឥណ្ឌាកាន់តែច្រើន (Video inside)

02-01-2026 13:11

(ភ្នំពេញ)៖ តាមរយៈការខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធ ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន មានសុទិដ្ឋិនិយមថា នៅឆ្នាំក្រោយនេះ កម្ពុជា នឹងទទួលបានទេសចរឥណ្ឌាកាន់តែច្រើនជាងបច្ចុប្បន្ននេះ។

លោកស្រីមើលឃើញថា ទាំងក្រសួងទេសចរណ៍ និងវិស័យឯកជន មានឆន្ទៈខ្ពស់ ក្នុងការផ្សព្វផ្សាយ និងអញ្ជើញអ្នកមានឥទ្ធិពលមកពីឥណ្ឌា មកស្វែយល់ពីវិស័យទេសចរណ៍នៅកម្ពុជា ដោយមិនត្រឹមតែមានគោលដៅទាក់ទាញភ្ញៀវទេសចរបែបលំហែនោះទេ ក៏ជំរុញការទាក់ទាញភ្ញៀវទេសចរបែបសាសនា ការរៀបអាពាហ៍ពិពាហ៍ ការប្រជុំនានា និងការផ្លាស់ប្តូរការសិក្សារបស់និស្សិតជាដើមផងដែរ។

លោកស្រី ឆាយ ស៊ីវលីន លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ការពង្រីកជម្រើស ចាប់យកភ្ញៀវទេសចរឥណ្ឌា មកកម្ពុជាកាន់តែច្រើន»