ប្រធានសមាគមទេសចរណ៍កម្ពុជា ស្នើដល់រដ្ឋាភិបាលផ្តល់ការគាំទ្រថវិកា និងការសម្រួលផ្សេងៗ ដើម្បីមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការទៅផ្សព្វផ្សាយនៅប្រទេសឥណ្ឌាដោយផ្ទាល់ (Video inside)
02-01-2026 13:13
(ភ្នំពេញ)៖ ខណៈវិស័យឯកជនបានការធ្វើការជាមួយទីភ្នាក់ទេសចរណ៍ឥណ្ឌា ដើម្បីស្រូបទាញទេសចរឥណ្ឌាមកកម្ពុជា លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ប្រតិបត្តិករទេសចរណ៍នៅកម្ពុជា ក៏ត្រូវការគាំទ្រពីរដ្ឋាភិបាល ដើម្បីមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការទៅផ្សព្វផ្សាយនៅប្រទេសឥណ្ឌាដោយផ្ទាល់ ដោយសារវិស័យឯកជន មិនមានលទ្ធភាពក្នុងការចំណាយ ទៅលើការធ្វើសកម្មភាពទ្រង់ទ្រាយធំនោះទេ។
លោកស្រីចង់ឱ្យរដ្ឋាភិបាលសម្របសម្រួល និងដឹកនាំវិស័យឯកជនទៅចូលរួមកម្មវិធីធំៗ ដូចជាពិព័រណ៍ទេសចរណ៍ នៅក្នុងប្រទេសឥណ្ឌាជាដើម ដែលអាចនឹងប្រសិទ្ធភាពជាង។
ទន្ទឹមគ្នានេះ លោកស្រីស្នើដល់រដ្ឋាភិបាល អញ្ជើញអ្នកដែលមានឥទ្ធិពល នៅលើបណ្តាញសង្គមពីឥណ្ឌា ទីភា្នក់ងារទេសចរណ៍ឥណ្ឌា ឱ្យបានច្រើនលើក និងច្រើនក្រុមមកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជា លើសពីអ្វីដែលវិស័យឯកជនបានធ្វើកន្លងមក ដើម្បីស្រូបយកទេសចរឥណ្ឌាឱ្យបានកាន់តែច្រើន។
លោកស្រី ឆាយ ស៊ីវលីន លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ការពង្រីកជម្រើស ចាប់យកភ្ញៀវទេសចរឥណ្ឌា មកកម្ពុជាកាន់តែច្រើន»៕






