ប្រតិបត្តិករទេសចរណ៍៖ ការតាំងលក់សាច់គោទាំងមូលនៅតាមផ្លូវ មិនមែនតែភ្ញៀវឥណ្ឌាទេ ដែលប៉ះពាល់អារម្មណ៍ ភ្ញៀវបរទេសផ្សេងទៀតក៏មិនពេញចិត្តដែរ (Video inside)
02-01-2026 13:15
(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ការតាំងលក់សាច់គោទាំងមូលនៅតាមដងផ្លូវ មិនមែនត្រឹមតែភ្ញៀវឥណ្ឌាទេ ដែលប៉ះពាល់អារម្មណ៍ សូម្បីតែភ្ញៀវបរទេសផ្សេងទៀតៗ ក៏មិនពេញចិត្តដែរ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ឆាយ ស៊ីវលីន អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការពង្រីកជម្រើស ចាប់យកភ្ញៀវទេសចរឥណ្ឌា មកកម្ពុជាកាន់តែច្រើន» ក្នុងកម្មវិធី FRESH BUSINESS។
លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់យ៉ាងដូច្នេះថា «ធម្មតាសាច់សត្វ មានរបៀបធ្វើដូចតែគ្នាទេ ក្នុងការសម្លាប់ ប៉ុន្ដែបើសិនជាយើង ដាក់តាំងរូបភាពទាំងដុលតែម្ដង កុំថាឡើយជនជាតិឥណ្ឌា ជនជាតិផ្សេងៗទៀតកន្លងមក ក៏យើងទទួលបានមតិ ក្នុងការកែប្រែផងដែរ»៕






