ប្រធានសមាគមទេសចរណ៍កម្ពុជា ជំរុញឱ្យបង្កើនការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍នៅកម្ពុជាឱ្យកាន់តែខ្លាំង ដល់ទេសចរឥណ្ឌា ទាន់ឱកាសហុចឱ្យ (Video inside)

02-01-2026 13:17

(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានជំរុញឲ្យបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែខ្លាំងបន្ថែមទៀត ដល់ភ្ញៀវទេសចរជាជាតិឥណ្ឌា ដើម្បីពួកគេបានដឹងអំពីតំបន់ទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ទាន់ឱកាសហុចឱ្យ។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ឆាយ ស៊ីវលីន អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការពង្រីកជម្រើស ចាប់យកភ្ញៀវទេសចរឥណ្ឌា មកកម្ពុជាកាន់តែច្រើន» ក្នុងកម្មវិធី FRESH BUSINESS។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ទីផ្សារទេសចរណ៍ឥណ្ឌា គឺនៅក្នុងបរិបទនេះ ខ្ញុំគិតថា យើងអាចស្រូបទាញ យើងយកឱកាសនេះ ក្នុងការទាក់ទាញ ផ្សព្វផ្សាយឲ្យបានច្រើន ហើយទីផ្សារទេសចរណ៍ឥណ្ឌា គឺជាទីផ្សារធំ ដែលយើងត្រូវផ្ដោតសំខាន់»

សូមស្តាប់ការលើកឡើងទាំងស្រុង របស់លោកស្រី ឆាយ ស៊ីវលីន៖