តើកម្ពុជាគួរកែសម្រួល និងបង្កើតជម្រើសផលិតផលទេសចរណ៍យ៉ាងដូចម្តេច ដើម្បីបំពេញចិត្តទេសចរឥណ្ឌា? (Video inside)
02-01-2026 13:21
(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានថ្លែងឲ្យដឹងថា ដើម្បីទាញទេសចរ ពិសេសទេសចរឥណ្ឌា កម្ពុជាគួរតែមានការកែសម្រួល និងបង្កើតជម្រើសផលិតផលទេសចរណ៍ឲ្យបានច្រើន ដូចនឹងបណ្ដាប្រទេសជិតខាង មែនទែនទៅចំពោះតម្លៃនៃកញ្ចប់ទេសចរណ៍ គឺមានប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ ប៉ុន្ដែបើនិយាយអំពីផលិតផលទេសចរណ៍វិញ គឺប្រទេសជិតខាងមានច្រើនជាងកម្ពុជា។
លោកស្រីបានបញ្ជាក់ថា និយាយចំពោះប្រទេសជិតខាងវិញ អ្វីដែលគេមានលើសកម្ពុជានោះ គឺផលិតផលក្នុងស្រុក ប៉ុន្ដែចំពោះតម្លៃ
នៃសេវាកម្មរបស់កម្ពុជា គឺមានតម្លៃរាងថ្លៃបន្ដិច ការថ្លៃនេះគឺមានការបូកផ្សំជាមួយកត្តាជាច្រើន ក្នុងនោះក៏មាការពាក់ព័ន្ធ នឹងគោលនយោបាយផងដែរ។ ដូច្នេះប្រសិនបើគោលនយោបាយមានការបន្ធូរបន្ថយ លើការបង់ប្រាក់លើកិច្ចការទាំងនេះ ដូច្នេះប្រសិនបើមានសហគមន៍ទេសចរណ៍ចូលរួមដែរ នោះផលិតផលទេសចរណ៍ទាំងនេះ គាន់តែទាក់ទាញ ព្រោះសហគមន៍ទេសចរណ៍ គឺជាអ្នកស្គាល់ និងជាអ្នកបង្ហាញពីភាពដើមអំពីកម្ពុជា៕
សូមស្ដាប់ការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន៖






