យល់ដឹងពីជំនួញ៖ អ្នកជំនាញធនាគារចែករំលែកគន្លឹះ ដើម្បីធ្វើឱ្យអាជីវកម្មរីកចម្រើនរួមគ្នា ទាំងអ្នកផ្តល់កម្ចី និងអ្នកទទួលកម្ចីយកធ្វើអាជីវកម្ម (Video inside)
04-01-2026 14:17
(ភ្នំពេញ)៖ លោក កាន់ ឡងឌី ប្រធានតំបន់នៃធនាគារជីប ម៉ុង បានលើកឡើងថា ដើម្បីធ្វើឱ្យអាជីវកម្មរីកចម្រើនរួមគ្នា ធនាគារមិនមែនដើរតួនាទីតែផ្តល់កម្ចីនោះទេ ប៉ុន្តែត្រូវផ្តល់ការប្រឹក្សាយោបល់ និងគន្លឹះក្នុងគ្រប់គ្រងជំនួញឱ្យកាន់តែរីកចម្រើនទាំងការគ្រប់គ្រងហិរញ្ញវត្ថុ និងធនធាន។ ដូច្នេះហើយរាល់ម្ចាស់អាជីវកម្ម ដែលចាប់ដៃគូរជាមួយធនាគារជីប ម៉ុង គឺទទួលបានទាំងទុន បទពិសោធក្នុងការគ្រប់គ្រងជំនួញ ការលក់ ការធ្វើទីផ្សារ និងការគ្រប់គ្រងធនធានមនុស្សជាដើម។
លោកបន្ថែម នៅពេលម្ចាស់អាជីវកម្មរីកចម្រើន នោះនឹងធ្វើឱ្យធនាគារ ដែលជាអ្នកផ្តល់ទុនរីកចម្រើនដូចគ្នា។
លោកបានឱ្យដឹងថា តាមរយៈបទពិសោធន៍កន្លងមក ធនាគារជីប ម៉ុង បានជួយដល់ម្ចាស់អាជីវកម្ម ដែលទទួលបានកម្ចីពីខ្លួន ឱ្យធ្វើអាជីវកម្មត្រូវតាមក្បួនខ្នាត ការគ្រប់គ្រងស្តុកទំនិញ ចេញចូល និងការគ្រប់គ្រងបុគ្គលិក។
បន្ថែមពីនេះ ក្រុមការងារធនាគារ ជីប ម៉ុង តែងតែចុះសួរសុខទុក្ខពីការធ្វើអាជីវកម្ម និងចែករំលែកចំណេះដឹងពីបរិបទថ្មីៗនៃការធ្វើអាជីវកម្មតាមឌីជីថល ដើម្បីឱ្យអាជីវកម្មកាន់តែរឹងមាំ បន្តចាប់គូរគ្នាបានយូរអង្វែង៕




