* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យ៖ ការតភ្ជាប់ជើងហោះហើររវាងកម្ពុជា និងថៃ នៅដំណើរការធម្មតា ប៉ុន្តែជើងហោះហើរខ្លះត្រូវបានលុបចោល ដោយសារគ្មានអ្នកដំណើរ (Video inside)

06-01-2026 11:48

(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះថា ការតភ្ជាប់ជើងហោះហើររវាងកម្ពុជា និងថៃ នៅដំណើរការធម្មតា ​តែយ៉ាងណាជើងហោះហើរខ្លះ ត្រូវបានលុបចោល ដោយកត្តាទីផ្សារ។

ថ្លែងប្រាប់​បណ្តាញព័ត៌មាន Fresh News លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា គិតមកទល់ពេលនេះ ជើងហោះហើរ រវាងបាងកក-ភ្នំពេញ, បាងកក-សៀមរាប, ភូកេត-សៀមរាប នៅរក្សាប្រក្រតីភាពដដែល។ ប៉ុន្តែយ៉ាងនេះក្តី ជើងហោះហើរ​មួយចំនួនបានលុបចោល ដោយកត្តាខ្សត់ភ្ញៀវ មិនសូវមានអ្នកធ្វើដំណើរចេញចូលដូចមុន។

​បើតាមអ្នកនាំពាក្យរូបនេះ ជាធម្មតាជើងហោះហើររវាងបាងកក​-សៀមរាប សរុបមានចំនួនមាន៦៣ជើង ក្នុងមួយសប្តាហ៍ ក្នុងនោះសៀមរាប​-​សុវណ្ណភូមិ ៣៥ជើង សៀមរាប​-ដនមឿង ២១ជើង និងសៀមរាប​-ភូកេត ៧ជើង​ ក្នុងមួយសប្តាហ៍។ ដោយឡែកជើងហោះហើររវាងបាងកក​-ភ្នំពេញ មានចំនួន ៧៧ជើង ​ដោយក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន ៥ក្រុមហ៊ុន បានហោះហើរមកកាន់ព្រលានយន្តហោះអន្តរជាតិតេជោចំនួន ៥៣ជើង។ ចំណែកក្រុមហ៊ុនកម្ពុជាចំនួន ២បានហោះហើរចំនួន ២៤ជើងក្នុងមួយសប្តាហ៍។

​លោកបានបញ្ជាក់ផងដែរថា ដែនអាកាសដែលបានបិទ កាលពីប៉ះទង្គិចគ្នាលើកដំបូង កាលពីខែកក្កដា គឺនៅបន្តបិទដដែលរហូតមកដល់ពេលនេះ រហូតទាល់តែមានការជូនដំណឹងជាថ្មី​​។ ទន្ទឹមគ្នានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មិនអនុញ្ញាតឱ្យមានដ្រូន ឬយន្តហោះគ្មានមនុស្សបើក បើកនៅតាមអាកាសយានដ្ឋានរបស់កម្ពុជាឡើយ៕