* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តម្លៃហាងឆេងមាសហក់ឡើងដល់ជិត ៥៤០០ដុល្លារក្នុងមួយតម្លឹង បន្ទាប់ពីអាមេរិកចាប់ខ្លួន មេដឹកនាំវ៉េណេស៊ុយអេឡា (Video inside)

06-01-2026 14:52

(​ភ្នំពេញ)៖ អ្នកតាមដានទីផ្សារហាងឆេងមាស នៅលើទីផ្សារអន្តរជាតិ និងទីផ្សារកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ តម្លៃមាសបានហក់ឡើងដល់ ៤ ៤៦៨ ដុល្លារក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ​ ដែលស្មើនឹងប្រមាណ៥ ៣៨៣ដុល្លារ ក្នុងមួយតម្លឹងនៅលើទីផ្សារកម្ពុជា។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link Securities ប្រាប់បណ្តាញព័ត៌មាន Fresh news នៅថ្ងៃទី៦ ខែមករានេះថា តម្លៃហាងមាសហក់ឡើងថ្លៃ​តាំងពីថ្ងៃចន្ទម្សិលមិញ​ ដោយសារការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយកងកម្លាំងអាមេរិក។ ការចាប់ខ្លួននេះ បានធ្វើឱ្យប៉ះពាល់ដល់វិនិយោគិនធំជាច្រើន នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស ដែលនាំឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចវ៉េណេស៊ុយអេឡាទាំងមូល។

លោកបានបន្តថា ផលប៉ះពាល់សេដ្ឋកិច្ចនេះ វាបាន​ជះឥទ្ធិពលដល់តម្លៃហាងឆេងមាសឱ្យកើនឡើង ដោយសារវាជាចំណែកមួយនៃសេដ្ឋកិច្ចពិភពលោក និងធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រាក់ដុល្លារអាមេរិកផងដែរ។

លោកបន្ថែមថា តម្លៃហាងឆេងមាសអាចនឹងនៅតែបន្តកើនឡើង ដែលអាចនឹងកើនឡើងដល់ ៤ ៥២០ដុល្លារក្នុងមួយអោន ឬប្រមាណ៥ ៥៤៥ដុល្លារ ក្នុងមួយតម្លឹង។ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ នៅតាមបណ្តាហាងលក់មាសខ្លះនៅកម្ពុជា បានលក់ក្នុងតម្លៃប្រមាណ៥៤០០ក្នុងមួយតម្លើង សម្រាប់មាសគីឡូ៕