* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សហគមន៍កសិកម្មទំនើបមាន់ស្រែដំបូងគេ​ ត្រូវ​បានបង្កើតឡើងនៅក្នុងខេត្តតាកែវ ​(​Video inside)

06-01-2026 15:40

(តាកែវ)៖ ក្រសួងកសិកម្ម តាមរយៈគម្រោងពិពិធកសិកម្មកម្ពុជា បានផ្តល់ជំនួយឥតសំណងចំនួន៤០%សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម របស់សហគមន៍កសិកម្មទំនើបមាន់ស្រែដំបូងគេ ដែលត្រូវបានបង្កើតឡើងនៅក្នុងខេត្តតាកែវ។​​

«សហគមន៍កសិកម្មទំនើបមាន់ស្រែបន្លែសុវត្ថិភាពអូរផុត» ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានសមាជិកចំនួន១២០គ្រួសារ ដោយគ្រោងផលិតបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ចំនួន២០០ខ្នងនិងមាន់ស្រែចំនួន៤០ទ្រុង។

​លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា «សហគមន៍កសិកម្មទំនើបមាន់ស្រែបន្លែសុវត្ថិភាពអូរផុត» គឺជាសហគមន៍កសិកម្មដែលទើបបង្កើតថ្មី និងជាសហគមន៍កសិកម្មដំបូងបំផុតដែលមានការបូកបញ្ចូលនូវការដាំដំណាំ និងចិញ្ចឹមសត្វ។ សហគមន៍នេះ មាន​ដាំបន្លែសុវត្ថិភាព និងចិញ្ចឹមមាន់ស្រែ ដោយមានកិច្ចសន្យា​កសិកម្ម។

លោកបន្ថែម ទុនប្រមាណ៦០%ទៀត ក្រសួងនឹងជួយសម្របសម្រួល ដើម្បីទទួលបានកម្ចីដើមទុន​ក្នុងអត្រាការប្រាក់ទាប និងផ្តល់ការគាំទ្របច្ចេកទេសដល់សហគមន៍ផងដែរ៕