ក្រសួងពាណិជ្ជកម្មប្រមូលចំណូលបានជាង ១៨លានដុល្លារ កើន៣០% នៅក្នុងឆ្នាំ២០២៥ (Video inside)

08-01-2026 14:26

(ភ្នំពេញ)៖ ក្នុងរយៈពេល១ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម ​ប្រមូលចំណូលបានប្រមាណជាង ៧៣ពាន់លានរៀល ឬប្រមាណជាង ១៨លានដុល្លារ កើនឡើង៣០.៨% ធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២៥។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដែលបានលើកឡើងក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ចំណូលទាំងនេះប្រមូលបានពីកម្រៃសេវាសាធារណៈ ការផាកពិន័យជាសាច់ប្រាក់ និងថ្លៃឈ្នួលអចលនទ្រព្យរបស់ក្រសួង។

យ៉ាងនេះក្តីក្នុង២០២៥ ក្រសួងពាណិជ្ជកម្មបានចំណាយថវិកាប្រមាណជាង ១០៤ពាន់លានរៀល ឬប្រមាណជាង ២៦លានដុល្លារ​ ស្មើនឹង៩៥%ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២៥៕