* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងពាណិជ្ជកម្ម ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុក ចំនួន១០ ស្រូបទិញកសិផលពីកសិករជិត ១លានតោន នៅឆ្នាំ២០២៥ (Video inside)

08-01-2026 14:40

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ជាផ្នែកមួយនៃបង្កើតទីផ្សារកសិកផល និងផលិតផលក្នុងស្រុក​ ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន​មហ៊ុនផលិតចំណីសត្វក្នុងស្រុកចំនួន១០ ដោយបានស្រូបទិញកសិផលពីកសិករបានប្រមាណជិត ១លានតោន សម្រាប់ផលិតចំណីសត្វ នៅក្នុងឆ្នាំ២០២៥។

លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនទាំង១០នេះបានស្រូបទិញ ពោតក្រហមស្ងួតចំនួន ៤៩៣ ០០០ តោនក្នុងមួយឆ្នាំ, ដំឡូងមីស្ងួត ២៤៤ ៦០០តោនក្នុងមួយឆ្នាំ, កញ្ចុងអង្ករ ១១៣ ៩៣០ តោនក្នុងឆ្នាំ និងកន្ទក់ ១៤៧ ៧៣០ តោនក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ ក្រសួងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន COFCO Biochnology របស់​ចិន ដើម្បីជំរុញការនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០តោន ទៅកាន់ប្រទេសចិន សម្រាប់ឆ្នាំ២០២៥-២០២៦។

ក្រសួងពាណិជ្ជកម្មក៏បានជួយសម្របសម្រួលការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡុងពីវៀតណាម ដោយជំរុញការនាំចេញដំឡូងមីស្រស់ ក្នុងប្រមាណ ៩លានតោនក្នុងមួយឆ្នាំ ទៅប្រទេសវៀតណាមផងដែរ៕