* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចាត់ទុក RCEP ជាទីផ្សារនាំចេញមួយដ៏សំខាន់ ខណៈឆ្នាំ២០២៥ កម្ពុជានាំចេញទៅទីផ្សារនេះជិត ១០ពាន់លានដុល្លារ (Video inside)

10-01-2026 09:05

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចាត់ផ្សារ RCEP ជាទីផ្សារនាំចេញមួយដ៏សំខាន់របស់កម្ពុជា ដែលមានការរួមចំណែក ៦១.៦៨% នៃទំហំពាណិជ្ជកម្មរបស់កម្ពុជាទាំងមូល ខណៈឆ្នាំ២០២៥ កម្ពុជាបាននាំទៅកាន់ទីផ្សារនេះ មានតម្លៃជិត ១០ពាន់លានដុល្លារ។

លោកស្រី ចម និម្មលគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ។

លោកស្រីបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាបានពង្រីកទំហំពាណិជ្ជកម្ម ជាមួយប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដោយសម្រេចបាននូវទំហំពាណិជ្ជកម្ម មានតម្លៃប្រមាណ៤០.២០ពាន់លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំ៩.៨០ពាន់លានដុល្លារ កើនឡើង៧.០១%។

លោកស្រីបន្ថែមថា «ក្នុងឆ្នាំ២០២៥នេះ ពាណិជ្ជកម្មកម្ពុជានៅតែរក្សាបាននូវ សន្ទុះរឹងមាំ បើទោះបីជាសេដ្ឋកិច្ចសកលលោកប្រឈមនឹងភាពមិនប្រាកដប្រជា ដែលបង្កឡើងដោយភាពប្រទាញប្រទង់ផ្នែកភូមិសាស្រ្តនយោបាយ ការបែកខ្ញែកនៃពាណិជ្ជកម្មសាកល និងការផ្ទុះឡើងនូវជម្លោះព្រំដែន។ ផ្សាទីរ RCEP ជាទីផ្សារដ៏សំខាន់ ដែលមានការរួមចំណែក៦១.៦៨% នៃទំហំពាណិជ្ជកម្មរបស់កម្ពុជាទាំងមូល»។

ទន្ទឹមគ្នានេះលោកស្រីបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំនិងដឹកនាំចូលរួមយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសាកលលោក និងធ្វើនូវពិពិធកម្មទីផ្សារនាំចេញ នាំចូល។ ព្រមទាំងបន្តអនុវត្តនូវអភិក្រម ពង្រឹងទីផ្សាចាស់ ពង្រីកទីផ្សារថ្មី ដោយប្រកាន់ភ្ជាប់នូវការពង្រឹងពហុភាគី ឈរលើគោលការណ៍ច្បាប់ និងទីផ្សារបើកចំហរដែលផ្តល់នូវភាពប្រកដប្រជា។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៥ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មសរុបចំនួន ៦៥.២៤ពាន់លានដុល្លារអាម៉េរិក កើនឡើងក្នុងរង្វង់ ១៨% ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ ការនាំចេញសម្រេចបានទឹកប្រាក់ចំនួន ៣១.២៨ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៧%៕