* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលខ្មែរ ត្រូវបាននាំយកទៅដាក់លក់នៅ​ក្នុងផ្សារទំនើបធំៗ ​និងមីនីម៉ាតល្បីៗជាង ២ម៉ឺន២ពាន់ទីតាំង​ នៅតាមបណ្តាប្រទេសជាច្រើន នៅលើពិភពលោក (Video inside)

10-01-2026 12:24

(ភ្នំពេញ)៖​ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ផលិតផលខ្មែរបានបង្ហាញវត្តមានជាបន្តបន្ទាប់នៅលើថ្នើ​ក្នុង​ផ្សារទំនើបធំៗនិងផ្សារមីនីម៉ាតល្បីៗជាច្រើន នៅតាមបណ្តាប្រទេសនានា ដែលគិតមកទល់ពេលនេះ ផលិតផលខ្មែរជាច្រើនប្រភេទត្រូវបាននាំចេញយកទៅដាក់លក់នៅក្នុងផ្សារទំនើប​និងមីនីម៉ាត​ល្បីៗជាង២ម៉ឺន២ពាន់ទីតាំង ក្នុងប្រទេសជប៉ុន កូរ៉េ ចិន ម៉ាឡេស៊ី អង់គ្លេសអាមេរិក និងសហភាពអឺរ៉ុប។

លោកស្រី ចម និម្មលគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ។

លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា​ «ក្រុមការងារនាំចេញបានសម្របសម្រួលឱ្យមានប្រតិបត្តិការទិញលក់ និងការចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន៣៦ និងបានជំរុញវត្តមាន ផលិតផលកម្ពុជា ចូលទៅកាន់បណ្តាទីផ្សារទំនើបធំៗ និងផ្សារមីនីម៉ាតល្បីៗជាង២ម៉ឺន២ពាន់ទីតាំងនៅក្នុងប្រទេសជប៉ុន កូរ៉េ ចិន ម៉ាឡេស៊ី អង់គ្លេសអាមេរិក និងសហភាពអឺរ៉ុប»។

បើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទីផ្សារម៉ាឡេស៊ីបានបញ្ជាទិញនូវដំណាប់ស្វាយ និងស្វាយចន្ទី, ទីផ្សារជប៉ុនបានបញ្ជាទិញអង្កររំដួល អង្ករនាងខុន និងបាននាំយកគ្រាប់ស្វាយចន្ទីកែច្នៃយកទៅដាក់លក់នៅក្នុងផ្សារ Family mart ចំនួន១៦ ៣២០ទីតាំង​។
ចំណែកទីផ្សារអូស្រ្តាលី ​បាននាំយកគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ខ្នុរសម្ងួត ចេកសម្ងួត ត្រាវសម្ងួត និងអង្ករសែនក្រអូប ដាក់លក់នៅទីផ្សារទំនើបមួយចំនួន​ ប្រមាណ៨៥០ទីតាំង។ ស្របពេលទីផ្សារអឺរ៉ុប បាននាំចេញស្វាយសម្ងួត និងគ្រាប់ស្វាយចន្ទី ដាក់លក់នៅទីផ្សារទំនើប ​(Mart) ជាង៦ពាន់ទីតាំងផងដែរ​។

បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើMOU នៃការទិញលក់កសិផលកម្ពុជា ក្នុងទឹកប្រាក់ជាង៦០០លានដុល្លារអាមេរិកសម្រាប់នាំចេញទៅកាន់ទីផ្សារចិន រួមមានដំឡូងមីស្ងួត ស្វាយចន្ទី ធុរេន ចេក ពោត ដំណាប់ស្វាយ មៀនស្រស់ និងមៀនក្រៀម។

ក្នុងគោលដៅជំរុញការនាំចេញផលិតផលខ្មែរឱ្យបានកាន់តែច្រើន ក្រសួងពាណិជ្ជកម្ម បានសហការជាមួយអង្គការដៃគូរអភិវឌ្ឍន៍សំខាន់ៗ បង្កើតមជ្ឈមណ្ឌលសេវានាំចេញ ដើម្បីផ្តល់ការគាំទ្រនិងពង្រឹងនូវសមត្ថភាពបន្ថែមដល់វិស័យឯកជនកម្ពុជា តាមរយៈវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពដល់ក្រុមហ៊ុនដែលមានបំណងក្នុងការនាំចេញ ផ្តល់ព័ត៌មាន ការស្រាវជ្រាវ បង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកទិញទៅតាមទីផ្សារគោលដៅ សំដៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ​៕