* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី សម្រេចបានជាង ២.៣ពាន់លានដុល្លារ កើនឡើង ៨៩% ខណៈការនាំចេញរបស់កម្ពុជាទៅសិង្ហបុរីកើនដល់ជាង២០០% (Video inside)

14-01-2026 14:26

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ កម្ពុជា-សិង្ហបុរី សម្រេចបានទំហំពាណិជ្ជកម្ម ២ ៣៤១លានដុល្លារ កើនឡើង ៨៨.៩៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ១ ២៣៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

តាមរយៈការណ៍នេះបានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់សិង្ហបុរី បានកើនឡើងយ៉ាងខ្លាំង ដោយសម្រេចបានទឹកប្រាក់ ៩២០ លានដុល្លារ កើនឡើង២១២.២៣%។ រីឯការនាំចូលពីសិង្ហបុរីក៏មានកំណើនខ្ពស់ផងដែរ ដោយសម្រេចបាន ១ ៤២១ លានដុល្លារ កើនឡើង៥០.៥១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី កើនឡើងនេះ បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ និងឈានទៅបិទការនាំចូលប្រេងឥន្ធនៈ និងហ្គាសពីថៃ ហើយបង្វែរទៅនាំចេញប្រេងពីសិង្ហបុរី មកវិញ។ ជាមួយគ្នានេះ បរិក្ខាមួយចំនួនដែលកម្ពុជាឈប់នាំចេញពីថៃ ក៏ទិញពីសិង្ហបុរីមកវិញផងដែរ។

ទន្ទឹមគ្នានេះ កម្ពុជាបានបង្កើនការនាំចេញផលិតផលផ្សេងៗជាច្រើន ទៅកាន់សិង្ហបុរីវិញដែរ ដូចជាផលិតផលកសិកម្ម និងផលិតផលកាត់ដេរសម្លៀកបំពាក់ជាដើម។
អ្នកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់បន្តថា «ទីផ្សារសិង្ហបុរី សម្រាប់យើងក៏ជាទីផ្សារមួយក្នុងអាស៊ានដ៏ល្អដែរ ដែលជាដៃគូសហសេដ្ឋកិច្ចក្នុងអាស៊ានផង ហើយក៏ជាប្រទេសសមាជិកកិច្ចព្រមព្រៀង RCEP ដែលធ្វើឱ្យកំណើននៃការនាំចេញនាំចូល រវាងកម្ពុជា និងសិង្ហបុរីមានការកើនឡើង គួរឱ្យកត់សម្គាល់។»

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានឱ្យដឹងដែរថា នៅប្រទេសសិង្ហបុរី ភាគច្រើនមានតម្រូវការទៅលើវត្ថុធាតុដើម សម្រាប់កែច្នៃម្ហូបអាហារ ដូច្នេះហើយប្រទេសនេះ បាននាំចូលពីប្រទេសជិតខាងដូចជាម៉ាឡេស៊ី និងបណ្តាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតរួមនឹងកម្ពុជា។ ហើយទន្ទឹមគ្នានេះ វិនិយោគពីប្រទេសសិង្ហក៏មកសិក្សាឱកាសវិនិយោគ ក្នុងវិស័យម្ហូបអាហារ ដើម្បីនាំចេញទៅប្រទេសសិង្ហបុរីផងដែរ។

លោកបានឱ្យដឹងថា ជាទូទៅក្រុមហ៊ុនដឹកជញ្ជូនដែលជាសមាជិករបស់សមាគម ដឹកទំនិញភាគច្រើនទៅកាន់ប្រទេសសិង្ហបុរី មានផលិតផលកាត់ដេរ និងកសិកម្ម៕