* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្នុងជំនួបជាមួយមន្ដ្រីជាន់ខ្ពស់ CDC, ក្រុមហ៊ុនចិនដ៏ធំមួយ មានបំណងស្វែងរកទីតាំង បង្កើតរោងចក្រផលិតស្រោមដៃពេទ្យនៅកម្ពុជា

15-01-2026 14:00

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ បានទទួលជួបពិភាក្សាការងារ ជាមួយលោក តាយ ស៊ូមីង (Dai Shuming) អគ្គនាយករងក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ដោយមានការសម្របសម្រួល ពីសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក តាយ ស៊ូមីង បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

អគ្គលេខាធិការ ក៏បានថ្លែងអំណរគុណដល់សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ដែលបានខិតខំជំរុញ និងទាក់ទាញវិនិយោគិនចិនមកពីខេត្តជាំងស៊ូ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

លោក តាយ ស៊ូមីង បានថ្លែងអំណរគុណជូនចំពោះអគ្គលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ និងបានជម្រាបថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេដ៏ធំមួយនៅប្រទេសចិនដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំកន្លងមកហើយក្នុងការផលិតស្រោមដៃពេទ្យ នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។

នេះគឺជាលើកទី២ហើយ ដែលក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. បានមកសិក្សាស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា ដែលលើកនេះ ក្រុមហ៊ុនមានបំណងស្វែងរកទីតាំង ដើម្បីបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ ដោយមានខ្សែច្រវាក់ផលិតកម្មចំនួន១០ខ្សែ។

ជាការឆ្លើយតប អគ្គលេខាធិការបានសម្តែងនូវការគាំទ្រ ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd.។

ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការ បានស្នើដល់ក្រុមហ៊ុនឱ្យធ្វើការគិតគូរ បង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដោយខ្លួនឯង ក្នុងគោលដៅទាក់ទាញអ្នកវិនិយោគ ក្នុងកន្សោម ឧស្សាហកម្មតែមួយ និងបង្កើតខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឬអាចពិចារណាក្នុងការជ្រើសរើសទីតាំង ក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្រាប់ ឬមួយរកទីតាំងណា ដែលពុំសូវមានប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។ មួយវិញទៀត ក្រុមហ៊ុនក៏ត្រូវមានការគិតគូរពីប្រភពនៃវត្ថុធាតុដើមដូចជាកំទេចឈើដែលប្រើសម្រាប់ផលិតជាថាមពលអគ្គិសនីផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនផងដែរ៕