FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «ស្មារតីជាតិលើការពង្រឹងស្ថាប័នសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍកម្ពុជា» សូមរង់ចាំទស្សនា នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ
15-01-2026 15:02
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ស្មារតីជាតិលើការ ពង្រឹងស្ថាប័នសេដ្ឋកិច្ចដើម្បីអភិវឌ្ឍកម្ពុជា» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្របសម្រួលកម្មវិធីដោយ លោក អាន ស៊ីថាវ។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍នេះ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕











