* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាកាសចរណ៍ជាតិកម្ពុជា ត្រៀមចាយលុយទិញយន្តហោះ ២០គ្រឿងពីក្រុមហ៊ុន Boeing របស់អាមេរិក និង ២០គ្រឿងទៀតពីចិន

15-01-2026 15:35

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរួចរាល់ លើទិញយន្តហោះ Boeing 737 Max 8 ចំនួន២០គ្រឿង ពីសហរដ្ឋអាមេរិក និងយន្តហោះ COMAC C909 ចំនួន២០គ្រឿងទៀត ពីប្រទេសចិន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាននេះ បានបង្ហាញឲ្យដឹងនៅក្នុងពិធីសម្ពោធស្លាកសញ្ញា និងរចនាលើតួអាកាសយានថ្មី (New Logo and Aircraft Livery) របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

បើតាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញយន្តហោះ Boeing 737 Max 8 ចំនួន២០គ្រឿង និងយន្តហោះ COMAC C909 ចំនួន២០គ្រឿងផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនបានបង្កើនចំណូលជាបន្តបន្ទាប់ ក្នុងរយៈពេល៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០២៣»។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានខិតខំសម្រេចសមិទ្ធផលជាផ្លែផ្កា នៅថ្ងៃនេះ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ទើបបានចុះហត្ថលេខាអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីទទួលបានអាកាសយាន ប្រភេទថ្មីៗបន្ថែមទៀត ជាមួយក្រុមហ៊ុនប៊ូអីង របស់សហរដ្ឋអាម៉េរិក (Boeing Company) និងក្រុមហ៊ុនកូម៉ាក់របស់ប្រទេសចិន (COMAC Company)។

បន្ថែមពីនោះទៀត លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា ទោះបីជាកម្ពុជា កំពុងជួបប្រទះសង្គ្រាមព្រំដែន ដែលបង្កឡើងដោយប្រទេសថៃ និងស្ថានភាពពិភពលោកកំពុង ស្ថិតនៅក្នុងភាពប្រទាញប្រទង់ ទីតាំងភូមិសាស្ត្រនយោបាយ សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី និងសង្គ្រាមមជ្ឈិមបូព៌ាជាដើមក៏ដោយ ក៏អាកាសចរណ៍ជាតិកម្ពុជា នៅតែពង្រីកជើងហោះហើរថ្មីៗ។

សូមបញ្ជាក់ផងដែរថា កម្ពុជានឹងដាក់ឲ្យប្រើប្រាស់យន្ដហោះ Boeing 737 MAX នៅក្នុងឆ្នាំ២០៣១ ខាងមុខនេះ បន្ទាប់ពីសម្រេចនូវកិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្ររវាង ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia/ K6) និងក្រុមហ៊ុនប៊ូអ៊ីង (Boeing) របស់អាមេរិក។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា បានបញ្ចប់ការបញ្ជាទិញយន្តហោះប្រភេទ យន្តហោះប៊ូអ៊ីង 737 ម៉ាក្ស (Boeing 737 MAX) ចំនួន១០គ្រឿងជាផ្លូវការរួចរាល់ហើយ៕