ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖ រដ្ឋាភិបាលនឹងបន្តការពង្រឹងស្ថាប័ន ឱ្យកាន់តែមានសមត្ថភាព ស្អាតស្អំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គម និងធ្វើគោលនយោបាយអភិវឌ្ឍន៍ទាំងរយៈពេលខ្លី និងវែង (Video inside)

16-01-2026 13:39

(ភ្នំពេញ)៖ លោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានលើកឡើងថា រដ្ឋាភិបាលនឹងបន្តការពង្រឹងស្ថាប័នរដ្ឋឱ្យកាន់តែខ្លាំង មានសមត្ថភាព ស្អាតស្អំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គម និងធ្វើគោលនយោបាយអភិវឌ្ឍន៍ទាំងរយៈពេលខ្លី និងវែង។

លោកបានលើកឡើងថា ស្ថាប័នរដ្ឋាភិបាលទាំងអស់សុទ្ធតែមានសមត្ថភាព និងមានការទទួលខុសត្រូវទៅលើវិស័យផ្សេងៗគ្នា ប៉ុន្តែអ្វីដែលត្រូវធ្វើបន្ថែម គឺពង្រឹងស្ថាប័នទាំងនោះឱ្យកាន់តែខ្លាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គម និងមានសមត្ថភាពក្នុងការធ្វើគោលនយោបាយយុទ្ធសាស្រ្តផ្សេងៗសម្រាប់ការអភិវឌ្ឍន៍សង្គម ទាំងរយៈពេលខ្លី មធ្យម ទៅរយៈពេលវែង។

ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ស្មារតីជាតិលើ​ការពង្រឹង​ស្ថាប័ន​​​សេដ្ឋកិច្ច​​ដើម្បី​អភិវឌ្ឍកម្ពុជា»

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖