ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖ ការកែទម្រង់ការចុះបញ្ជី តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ជួយដល់កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើអាជីវកម្មផ្សេងៗ ឱ្យកាន់តែប្រសើរ (Video inside)
16-01-2026 13:41
(ភ្នំពេញ)៖ លោក សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានលើកឡើងថា ការកែទម្រង់ការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម បានជួយដល់កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើអាជីវកម្មផ្សេងៗរបស់ធុរជន និងផលិតករនៅកម្ពុជា ឱ្យកាន់តែប្រសើរ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្មារតីជាតិលើការពង្រឹងស្ថាប័នសេដ្ឋកិច្ចដើម្បីអភិវឌ្ឍកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះ ភាគច្រើនយើងធ្វើតាមប្រព័ន្ធព័ត៌មានវិទ្យាឌីជីថល កាន់តែច្រើនឡើងៗ ដើម្បីសម្រួលដល់ការចុះបញ្ជីពាណិជ្ជកម្ម [...] នេះជាការវិវត្ដល្អទៅៗ ក្នុងការសម្រួលកិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើអាជីវកម្មផ្សេងៗ របស់ធុរជន និងផលិតករ នៅក្នុងប្រទេសយើង»៕
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖









