ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖ រដ្ឋាភិបាលលើកទឹកចិត្តដល់បញ្ញវន្ត ដែលទៅបន្តការសិក្សានៅក្រៅ និងក្នុងប្រទេស ធ្វើការក្នុងស្ថាប័នរដ្ឋ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ, ជាមន្ត្រី ជាពលរដ្ឋល្អ អ្នកធុរកិច្ចល្អ ត្រូវមានគុណធម៌ សីលធម៌ តម្កល់ផលប្រយោជន៍ជាតិជាធំ (Video inside)

16-01-2026 13:43

(ភ្នំពេញ)៖ លោក សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានលើកឡើងថា រដ្ឋាភិបាលលើកទឹកដល់បញ្ញវន្ត ដែលទៅបន្តការសិក្សានៅក្រៅ និងក្នុងប្រទេស ធ្វើការក្នុងស្ថាប័នរដ្ឋ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្មារតីជាតិលើ​ការពង្រឹង​ស្ថាប័ន​​​សេដ្ឋកិច្ច​​ដើម្បី​អភិវឌ្ឍកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកដែលមានលទ្ធភាព និងមានឱកាសទៅរៀន នៅក្រៅប្រទេស, រាជរដ្ឋាភិបាល លើកទឹកចិត្ដនៅតាមក្រសួងស្ថាប័នផ្សេងៗ មានមន្ដ្រីដែលទទួលការអប់រំល្អ ទាំងក្នុង និងក្រៅប្រទេស»

បន្ថែមពីនោះទៀត ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានលើកឡើងថា ជាមន្ត្រី ជាពលរដ្ឋល្អ អ្នកធុរកិច្ចល្អ ត្រូវមានគុណធម៌ សីលធម៌ តម្កល់ផលប្រយោជន៍ជាតិជាធំ។

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖