ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសពីការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃ នៅលើថ្នាលធនាគារជាតិនៃកម្ពុជា ក្នុងទំហំជាង ៥០០លានដុល្លារ នៅឆ្នាំ២០២៦
16-01-2026 14:19
(ភ្នំពេញ)៖ សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃ នៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform - NBCP) ក្នុងទំហំ ២ ១១៤ ០០០ លានរៀល ដែលស្មើនឹងប្រមាណជាង ៥០០លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕






